ព័ត៌មាន
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ ២០២៥
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីស្ដាប់នូវបញ្ហាប្រឈម សំណូមពរ និងដោះស្រាយនូវសំណើរ ដែលជាតម្រូវការចំបាច់នានារបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលរៀបចំធ្វើឡើងនៅបរិវេណរមណីយដ្ឋានទំនប់៩៥ នាព្រឹកថ្ងៃទី១៧ ខែ វិឆ្ឆិកា ឆ្នាំ២០២៥។
មានប្រសាសន៍បើកអង្គវេទិកា ឯកឧត្តម ប្រាក់ សុវណ្ណ បានអោយដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ គឺជាការផ្តល់ឱកាសឲ្យមានការប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងប្រជាពលរដ្ឋ តំណាងអង្គការសមាគម និងវិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទ ពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តព្រះវិហារ ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ ដូច្នេះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាឱកាសនេះ គឺមានសារៈសំខាន់បំផុត ដែលនឹងលើកឡើងនូវមតិយោបល់ សំណើសំណូមពរ និងអនុសាសន៍ សម្រាប់កែលម្អ ដល់ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តព្រះវិហារ នេះឲ្យបានផុសផុល ព្រោះយើងទាំងអស់គ្នាចង់បាននូវ ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាលពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង និងសង្កាត់ឲ្យបានកាន់តែ ល្អប្រសើរឡើង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានជម្រាបជូនអំពីរបាយការណ៍ស្តីពី សមិទ្ធផល សម្រេចបានក្នុងខេត្តព្រះវិហារ បញ្ហាប្រឈម នាឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ត និងបទបង្ហាញពីសកម្មភាពអាទិភាព និងកម្មវិធីវិនិយោគនៅក្នុងឆ្នាំបន្ទាប់ទៀត។ ឯកឧត្តមបានបន្តទៀតថា គ្រប់លទ្ធផលសកម្មភាពទាំងអស់មានការវិវត្ត និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងលើវិស័យ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ជារួមរាល់ការរីកចម្រើនទាំងនេះ ដោយសារមានការ ដឹកនាំដ៏ឃ្លៀសវៃប្រកប ដោយគតិបណ្ឌិត ពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិ និងមានការ ដឹកនាំផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ព្រមទាំង មានការចូលរួមសហការគ្នាអនុវត្ត បានល្អប្រសើរតាមផ្នែក និងជំនាញរៀងៗខ្លួន ពីអាជ្ញាធរមូលដ្ឋាន គ្រប់ មន្ទីរ អង្គភាពជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋាន។
តាមរយៈការសម្របសម្រួលវេទិកានាព្រឹកនេះ យើងសង្កេតឃើញថា ដំណើការនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការ ចូលរួមពីគ្រប់ជំនាញពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ អង្គការ សមាគម សាសនា តំណាងគណៈ កម្មការនានា បាននាំគ្នាចូលរួមយ៉ាងសកម្ម បញ្ចេញមតិយោបល់យ៉ាងផុសផុល ដែលទាក់ទងទៅ និងបញ្ហាមួយចំនួនដូចជា ផ្លូវ ស្ពាន បរិស្ថាន ប្រជាការពារ ដីធ្លី សន្តិសុខ និងបញ្ហាតម្លៃស្រូវជាដើម។ អង្គវេទិកាបានធ្វើការឆ្លើយតប និងបកស្រាយបំភ្លឺសំណួរ សំណូមពរដែលបានលើកឡើង ចំពោះសំណួរ និងសំណូមពរដែលនៅសល់ និងយកទៅពិភាក្សាដោះស្រាយ ជាមួយជំនាញពាក់ព័ន្ធជាបន្តទៀត។















-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ