ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកថៃជាប្រទេសការពារឧក្រិដ្ឋជនប្រសិនបើមិនចាត់វិធានការទៅលើទាហានខ្លួន៧នាក់ ដែលរំលោភស្រ្តីខ្មែរ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើឲ្យសមត្ថកិច្ចថៃចាត់វិធានការជាបន្ទាន់ ដល់ទាហានឈុតខ្មៅថៃចំនួន៧នាក់ ដែលបានប្រព្រឹត្តអំពើស្មោគគ្រោក ដោយបានរំលោភទៅលើយុវតីខ្មែរម្នាក់យ៉ាងឃោរឃៅកាលពីកន្លងទៅថ្មីៗនេះ ហើយប្រសិនបើភាគីថៃមិនដោះស្រាយបញ្ហានេះជាបន្ទាន់ និងរកយុត្តិធម៌ដល់ជនរងគ្រោះទេនោះ មានន័យថាប្រទេសថៃ គ្មានច្បាប់ទម្លាប់ និងជាប្រទេសដែលការពារឧក្រិដ្ឋជន។
យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានចេញនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើឃោរឃៅរបស់ទាហានឈុតខ្មៅថៃ៧នាក់ ដែលបានរំលោភទៅលើយុវតី ដែលជាពលករខ្មែរម្នាក់ ហើយសូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចថៃ ចាត់វិធានការជាបន្ទាន់ ដើម្បីនាំយកឧក្រិដ្ឋជនមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងផ្តល់យុត្តិធម៌ និងសំណងផ្សេងៗដល់ជនរងគ្រោះ។ បន្ថែមពីនេះគ.ស.ម.ក. ក៏សូមសហគមន៍អន្តរជាតិមេត្តា ជួយជំរុញដល់ភាគីថៃឲ្យទទួលខុសត្រូវចំពោះករណីទាំងនេះ និងធានាថា ភាគីថៃគោរពតាមកាតព្វកិច្ច របស់ខ្លួនក្រោមច្បាប់សិទ្ធិមនុស្សងន្តរជាតិជាធរមាន។
គ.ស.ម.ក. បានសង្កត់ធ្ងន់ថា«ប្រសិនបើប្រទេសថៃមិនដោះស្រាយករណីនេះឲ្យទាន់ពេលវេលា និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះនោះទេ ឆ្លុះបញ្ចាំងថា ប្រទេសថៃមិនត្រឹមតែជាប្រទេសគ្មានច្បាប់ទម្លាប់ ប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលការពារឧក្រិដ្ឋជនផងដែរ»។
គណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ផងដែរថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការ រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោស ដោយគ្មានការលើកលែង ហើយគ.ស.ម.ក.សូមថ្កោល ទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអំពើជាបន្តបន្ទាប់របស់យោធាថៃមកលើប្រជាជនកម្ពុជា ដែលមានលក្ខណៈ ព្រៃផ្សៃ ឃោរឃៅ និងអមនុស្សធម៌ព្រមទាំងផ្ទុយទាំងស្រុងនឹងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ អន្តរជាតិ។
គ.ស.ម.ក.ក៏បានរៀបរាប់ផងដែរអំពើរបស់ភាគីថៃ បានចាប់ផ្តើមពីការរើសអើង ការគំរាមកំហែង និងការ បង្ករអំពើហិង្សាក្រោមរូបភាពផ្សេងៗចំពោះពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសថៃ។ បន្ទាប់មកការប្រើប្រាស់បន្លាលួសព័ទ្ធយកផ្ទះ ដី និងស្រែចម្ការប្រជាពលរដ្ឋកម្ពុជា និងការប្រើឧបករណ៍បំពងសំ ឡេង ដែលមានលក្ខណៈជាការធ្វើទុក្ខបុកម្នេញ ដែលនាំឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពផ្លូវ កាយ និងផ្លូវចិត្តពលរដ្ឋស៊ីវិលកម្ពុជា ជាពិសេសទៅលើស្រ្តី កុមារ ជនមានពិការភាព និងអ្នកជំងឺជាដើម។
បន្ថែមពីនេះកងទ័ពកម្ពុជាចំនួន១៨នាក់កំពុងស្ថិតនៅក្រោមការឃុំខ្លួនដោយខុសច្បាប់ពីសំណាក់ យោធាថៃ។ ថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃបើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើប្រជាជនកម្ពុជា ស្លូតត្រង់ បណ្តាលឲ្យស្លាប់ និងរងរបួស ហើយរាប់រយគ្រួសារទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទាំង យប់។ ហេតុការណ៍ថ្មីៗនេះ ពលករចំណាកស្រុកជាស្រ្តីខ្មែរម្នាក់ អាយុ១៨ឆ្នាំ ត្រូវបានទាហានឈុតខ្មៅថៃ ៧នាក់ចាប់រំលោភបូកយ៉ាងព្រៃផ្សៃ នៅពេលដែលត្រឡប់ពីប្រទេសថៃមកកម្ពុជាវិញ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅនេះ។ គ.ស.ម.ក. «សូមថ្កោលអំពើគួរឲ្យស្អប់ខ្ពើមនេះ និងសូំគូសបញ្ជាក់ថាការផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសដោយគ្មានការលើកលែង»៕ អត្ថបទបាន ចក់




-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ