ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណាយជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែន ខេត្តកោះកុង
កោះកុង៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារ អមដំណើរដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និង នាំយកអំណោយ ប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ឈរជើងការពារតាមបណ្តោយព្រំដែន ខេត្តកោះកុង។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកិះកុង បានថ្លែងនូវការស្វាគមន៍យ៉ាងរ៉ាក់ទាក់កក់ក្តៅ ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ភ្ញៀវកិត្តិយសទាំងអស់និង បានធ្វើសេចក្តីរាយការណ៍ សង្ខេបអំពីសកម្មភាពអនុវត្ត ភារកិច្ច ការពារជាតិ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុងនាពេលកន្លងមក។
មានមតិសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខ ទុក្ខពីសំណាក់ សម្តេច អគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា នៃព្រះរាជាណាចក្រកម្ពុជា .សម្តេចគតិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាល តែងតែយក ចិត្តទុក ដាក់ ចំពោះសុខទុក្ខរបស់ បងប្អូនកងកម្លាំង យើងគ្រប់ពេលវេលា ។
.ឯកឧត្តមបានសំដែងនូវមនោសញ្ចេតនានឹករលឹក និងបានថ្លែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាព របស់បង ប្អូន កងទ័ព យើង ដែលបាន លះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ប្រយុទ្ធប្រឆាំងការ ឈ្លានពានរបស់សត្រូវសៀម យ៉ាងអង់អាច ក្លាហាន ការពារបូរណ ភាពទឹកដី មិនឲ្យបាត់បង់សូម្បី ១មីលីម៉ែត្រ ណាឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាននាំយកអំណោយជាថវិកាចំនួន ៨ ០០០ ០០០ រៀល ជូនដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង សំរាប់កសាងរបងទីបញ្ជាការ និង ប្រគល់ជូនដល់កងកម្លាំងជួរមុខ ចំនួន៦ អង្គភាព ដោយក្នុង១អង្គភាពទទួលបានថវិកា ៤ ០០០ ០០០ រៀល អង្ករ ១ តោន , មីជាតិ ៥០ កេស , ទឹកស៊ីអ៊ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីខកំប៉ុង ៥កេស ,ទឹកសុទ្ធ ៣០កេស ៕









-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ