ព័ត៌មាន
មន្ទីរពេទ្យចំនួន១២ ត្រូវបានទទួលស្គាល់ជាផ្លូវការជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ
ភ្នំពេញ៖ មន្ទីរពេទ្យស្ថិតក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ត្រូវបានទទួលស្គាល់ជាផ្លូវការ ដែលជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្ដាយ (CoE) ខណៈលទ្ធល្អជាទីគាប់ចិត្តនេះ ក៏ត្រូវបានអង្គការអន្តរជាតិ ដែលជាដៃគូបានផ្សព្វផ្សាយទៅកាន់ពិភពលោក ក្នុងនាមជាប្រទេសគំរូ។
មន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយ រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យខេត្តស្ទឹងត្រែង, កោះកុង, ក្រចេះ, សៀមរាប, ព្រះវិហារ, រតនគិរី, មណ្ឌលគិរី, ពោធិ៍សាត់, តាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ។
នៅក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ មន្ទីរពេទ្យគំរូចិញ្ចឹមកូន ដោយទឹកដោះម្ដាយ នៅទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Edel Cribbin ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍស្ថានទូតអៀរឡង់ទទួលបន្ទុកប្រទេសកម្ពុជា វៀតណាម ឡាវ លើកឡើងថា ការចិញ្ចឹម កូនដោយទឹកដោះ គឺជាអន្តរាគមន៍មួយដ៏សាកសិទ្ធ និងមានប្រសិទ្ធភាពចំណាយខ្ពស់ណាស់ សម្រាប់ឲ្យកុមាររស់រាន និងការវវឌ្ឍន៍បានល្អ។ ការបំបៅកូនដោយទឹកដោះម្ដាយ គឺបានជួយសង្គ្រោះជីវិតកុមារ ធ្វើឲ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង ក៏ដូចជាពង្រឹងនូវប្រព័ន្ធភាពស៊ាំ និងជួយគាំទ្រការអភិវឌ្ឍផ្នែកចំណេះដឹង និងសុខមាលភាពរយៈពេលវែង។
លោកស្រីបន្តថា ការចិញ្ចឹមកូនដោយទឹកដោះម្ដាយរហូតដល់ ៨៥ភាគរយ ក្នុងចំណោមមន្ទីរពេទ្យដែលបានចូលរួមអនុវត្ត CoE របស់កម្ពុជានេះ ជាអត្រាមួយខ្ពស់ បើធៀបនឹងប្រទេសជាច្រើនទៀត នៅលើពិភពលោក ហើយលទ្ធផលល្អ នៃការអនុវត្តរបស់កម្ពុជានេះ ក៏ត្រូវនាំយកទៅផ្សព្វផ្សាយ ដើម្បីធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងៗទៀតផងដែរ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា លទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំរបស់គ្រប់ភាគីទាំងអស់ ទើបធ្វើឲ្យមានលទ្ធផលល្អ ។ ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញបន្ថែមដល់បណ្ដាមន្ទីរពេទ្យទាំងអស់ ត្រូវបន្តចូលរួមផ្សព្វផ្សាយបន្ថែមដល់ម្ដាយទាំងឡាយ ត្រូវយល់ដឹងពីអត្ថប្រយោជន៍នៃទឹកដោះម្ដាយ ជាពិសេសទឹកដោះដំបូង ដែលបានជួយច្រើន ក្នុងការលូតលាសរបស់កុមារ ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៣ មានមន្ទីរពេទ្យចំនួន២០ បានចូលរួមអនុវត្តជាមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយនៅកម្ពុជា ហើយលទ្ធផលដំបូងបានបង្ហាញថាការបំបៅដោះកូនក្នុងម៉ោងដំបូង នៃការសម្រាលមានអត្រាខ្ពស់រហូតដល់ ៨៥ភាគរយ ក្នុងចំណោមមន្ទីរពេទ្យដែលបានចូលរួមអនុវត្ត CoE ។ របាយការណ៍នេះ ពិពណ៌នាអំពីដំណើរការ ធាតុផ្សំ បទពិសោធន៍ទទួលបាន និងសក្តានុពលក្នុងការពង្រីកបន្ថែម នូវមន្ទីរពេទ្យគំរូចិញ្ចឹមកូនដោយទឹកដោះម្តាយក្នុងប្រទេសកម្ពុជា ។ សមាជិកដែលបានចូលរួមដំណើរការវាយតម្លៃមាន ក្រុមការងារវាយតម្លៃ នៃមជ្ឈមណ្ឌលជាតិគំាពារមាតា និងទារក ក្រុមការងារវាយតម្លៃនៃមន្ទីរពេទ្យកុមារជាតិ ក្រុមការងារគម្រោង A&T/FHI 360 ប្រចាំប្រទេសកម្ពុជា និងក្រុមការងារនៃអង្គការហេឡែន ខេលល័រ អន្តរជាតិប្រចាំប្រទេសកម្ពុជា៕ អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ