ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន( SSEAYP)
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ដែលមាន ឯកឧត្តម សួន សេរី លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឈន៍ធនធានមនុស្ស បានទទួលជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយ លោកជំទាវ អ៊ឹម រចនា ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP) និងប្រតិភូយុវជនចំនួន១៧រូប ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាចំនួន២រូប។
ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្នុងគោលបំណង ដើម្បីសុំបទពិសោធន៍ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននឹងចេញដំណើរចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ធំបំផុតមួយ ក្នុងតំបន់អាស៊ីកម្មវិធី នឹងប្រព្រឹត្តទៅរយៈពេល៣៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ខែមករា ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមនាវានឹងចូលចតនៅប្រទេសចំនួន៣ គឺប្រទេសជប៉ុន ប្រទេសសឹង្ហបុរី និងប្រទេស ថៃ។
ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ក៏បានសម្តែងការស្វាគមន៍ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្អូនៗ រហូតទទួលបានលទ្ធផលចូលរួមជាលក្ខណៈអន្តរជាតិ ៣ប្រទេស ជប៉ុន សិង្ហបុរី និងថៃ ។ ជាមួយនឹងការចូលរួមជួបប្រទេសថៃ ឯកឧត្តមបានសង្កត់ធ្ងន់ក្នុងនាមតំណាងពីប្រទេសកម្ពុជា មិនអាចយករឿងនយោបាយទៅជជែកវែកញែកនាឱកាសនោះទេ ប៉ុន្តែយើងត្រូវតែមានឆន្ទៈការពារជាតិ ការពារទឹកដីរបស់ខ្លួនក្នុងនាមខ្មែរតែមួយ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរចំពោះការបំពេញភារកិច្ច កាតព្វកិច្ចរបស់ប្អូនៗ ទទួលបានជោគជ័យ ជាមួយនឹងការស្វែងយល់នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេសផ្សេងៗ ដើម្បីកសាងសមត្ថភាពជំនាញបន្ថែម បំរើដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាក្នុងពេលបច្ចុប្បន្ន ជាពិសេសក្នុងពេលអនាគតឱ្យកាន់តែប្រសើរ៕










-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត