ព័ត៌មាន
សហជីពនៅកម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើចាប់រំលោភបូកលើពលករស្ត្រីកម្ពុជាដោយកងទ័ពឈុតខ្មៅថៃ
សហជីពនៅកម្ពុជាតំណាងឱ្យកម្មករនិយោជិតរាប់ម៉ឺននាក់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងតិរច្ឆានគ្មានមនុស្សធម៌របស់យោធាឈុតខ្មៅថៃ ដែលបានចាប់រំលោភបូកលើពលករជានារីខ្មែរម្នាក់ និងធ្វើទារុណកម្មដល់ពលករផ្សេងទៀតដែលវិលត្រឡប់មកមាតុប្រទេសវិញពេលជិតដល់ព្រំដែនកាលពីថ្ងៃទី១៥ វិច្ឆិកា ២០២៥។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា អំពើហិង្សា និងការរំលោភបំពានផ្លូវភេទយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងរបស់យោធាឈុតខ្មៅថៃមកលើ ពលការិនីចំណាកស្រុកកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជាតិនៃពលករចំណាកស្រុក ដែលត្រូវបានការពារយ៉ាងខ្ជាប់ខ្ជួនដោយច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា លិខិតតុបករណ៍អាស៊ាន ច្បាប់អន្តរជាតិ និងអនុសញ្ញា CEDAW។
លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទាហានឈុតខ្មៅថៃ៧នាក់ ដែលបានរំលោភសេពសន្ថវៈលើរាងកាយ និងវាយដំប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃមានបំណងត្រឡប់ប្រទេសកំណើតវិញ។ ទង្វើរបស់យោធាថៃនេះ បានបង្ហាញពីអត្ថចរិតដ៏សាហាវឃោរឃៅព្រៃផ្សៃរបស់ក្រុមយោធាថៃដែលតែងប្រព្រឹត្តមកលើពលរដ្ឋកម្ពុជា»។

ស្រដៀងគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា លើកឡើងថា ករណីរំលោភ បំពានដ៏ឃោរឃៅមិនអាចទទួលយកបាននេះ មិនត្រឹមតែជាអំពើអមនុស្សធម៌ទៅលើជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានលើគោលការណ៍មនុស្សធម៌ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេ យ៍ (ASEAN) ដែលមានបំណងលើកកម្ពស់ និងធានាសិទ្ធិមនុស្សនៅក្នុងតំបន់។ លោកបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវប្បធម៌និទណ្ឌភាព និងការមិនគោរពសិទ្ធិនារីពាក់ព័ន្ធនឹងកងកម្លាំងយោធាឈុតខ្មៅរបស់ថៃ ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាព និងសិទ្ធិរបស់ពលការិនីកម្ពុជា ព្រមទាំងក្រុមអ្នកចំណាកស្រុកដទៃទៀត។
លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសចំពោះទង្វើព្រៃផ្សៃអមនុស្សធម៌ របស់យោធាឈុតខ្មៅថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ស្ត្រីជាពលការិនីចំណាកស្រុកកម្ពុជា។ ទង្វើនេះ យើងមិនអាចទទួលយកបាន ព្រោះជាទង្វើព្រៃផ្សៃ អាក្រក់ក្រៃលែង ដែលជាតិសាសន៍យើងមិនដែលមានសមត្ថកិច្ចណាធ្វើបែបនេះនោះទេលើជាតិសាសន៍ដទៃ»។

ទន្ទឹមនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ និងជាប្រធានសហភាពចលនាកម្មករកម្ពុជា បានបង្ហាញក្តីរន្ធត់ចិត្តចំពោះទង្វើអមនុស្សធម៌ដែលប្រព្រឹត្តដោយទាហានឈុតខ្មៅថៃ ដែលបានរំលោភស្ត្រីជាពលករខ្មែរ និងប្រើប្រាស់អំពើហិង្សាលើពលរដ្ឋកម្ពុជា។
លោកថ្លែងថា៖«នេះជាទង្វើឧក្រិដ្ឋដែលមិនអាចអត់អោនឱ្យបាន ហើយខ្ញុំគិតថាទង្វើនេះអាចកើតមានឡើងតែចំពោះទាហានថៃទេ ដែលជាប្រភេទពួកមនុស្សគ្មានបេះដូងជាមនុស្ស ក្នុងការធ្វើទង្វើដែលយើងស្ទើរតែមិនដែលលឺទាល់តែសោះចំពោះទាហានបណ្តាប្រទេសផ្សេងៗ»។
ជាមួយគ្នានេះ សហជីពនៅកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ចាត់វិធានការច្បាស់លាស់ និងបន្ទាន់ ដើម្បីធានាការបញ្ឈប់អំពើហិង្សា និងការរំលោភសិទ្ធិស្ត្រីទាំងអស់ជាបន្ទាន់ និងធានាឱ្យមានយុត្តិធម៌ពេញលេញសម្រាប់ជនរងគ្រោះ។ សូមសហគមន៍អន្តរជាតិមេត្តាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឹងម៉ាត់លើកងទ័ពឈុតខ្មៅថៃ ចំពោះអំពើជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះ៕

-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ