ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តស្វាយរៀងក្រោមអធិបតីភាព, ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្ត។
ក្នុងនាមគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្វាយរៀង ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវគារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ត្រី គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្តល់នូវ កម្លាំងចិត្តយ៉ាងធំធេង ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្តស្វាយរៀង ក៏ដូចជារូបខ្ញុំបាទផ្ទាល់ ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងតួនាទី សហការគាំទ្របម្រើ ធានា ការពារ និងផ្តល់នូវផលប្រយោជន៍ ជូនអតីតយុទ្ធជន និងនិវត្តជន ឲ្យបានកាន់ល្អប្រសើរថែមទៀត ស្របតាមលក្ខន្តិកៈថ្មីរបស់សមាគម និងសេចក្តីសម្រេចចិត្ត របស់អង្គមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ។
ឯកឧត្តមបន្តថា តាងនាមឲ្យគណៈកម្មាធិការ អ.ន.ក. ខេត្ត សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជន និងវិវត្តជនកម្ពុជា ដែលបានផ្តល់នូវសេចក្តីទុកចិត្តតែងតាំង និងទទួលស្គាល់ឯកឧត្តមអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ស្វាយរៀង និងឯកឧត្តម អស់លោកជាអនុប្រធានគណៈកម្មាធិការសមាគម ដោយត្រូវរៀបចំពិធី ប្រកាសជាផ្លូវការនៅថ្ងៃនេះ ដើម្បីបានចូលរួមចំណែកបេសកកម្ម របស់ អ.ន.ក. ក្នុងបុព្វហេតុ លើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅ មក ដើម្បីលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជន និងនិវត្តជន ឲ្យស័ក្តិសមទៅនឹង គុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ។ក្រោមការដឹកនាំប្រកបដោយឧត្តមគតិឈ្លាសវៃ និងមោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
សូមជម្រាមជូនថា នៅក្នុងពិធីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តល់កិត្តិយសប្រគល់សេចក្តីសម្រេចតែងតាំង ឯកឧត្ត ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្វាយរៀង ព្រមទាំងប្រគលសេចក្តីសម្រេចជូន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន អ.ន.ក ខេត្តចំនួន៤២ រូបផងដែរ៕









-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ