ព័ត៌មាន
គណ:ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងចក្ខុវិស័យរបស់មន្ទីរពេទ្យព្រះអង្គឌួង
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណ:កម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យឈ្វេងយល់អំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនិងសំណូមពរនានា របស់មន្ទីពេទ្យព្រះអង្គឌួង ដោយទទួលស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមសាស្ដ្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។
ឯកឧត្តមសាស្ដ្រាចារ្យរង លូ លីឃាង បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតនិងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តោតលើវិស័យសុខាភិបាល ជាវិស័យអទិភាព ដេីម្បីឈានឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល ដោយបានពង្រីកការផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋដោយឥតបង់ថ្លៃ តាមរយៈការបង្កើតនូវប្រព័ន្ធគាំពារសង្គម មានដូចជាការប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ ក្រ១ ក្រ២ និងប័ណ្ណប.ស.ស ។
ឯកឧត្តមសាស្រ្តាចារ្យរង បានបន្តទៀតថា មន្ទីរពេទ្យព្រះអង្គឌួង ចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៥ ទាំងផ្នែកសេវាព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សំគាល់ ដោយមានអ្នកជំងឺមកទទួលសេវាសុខាភិបាលក្នុងមន្ទីរពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់លើក្រមសីលធម៌វិជ្ជាជីវៈ ការចែករំលែកចំណេះដឹងបច្ចេកទេស និងបទពិសោធន៍ការផ្តល់សេវា ការលើកទឹកចិត្តមន្រ្តីរាជការបុគ្គលិកត្រូវបានអនុវត្តតាមរបៀបផ្សេងៗត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រង និងការពង្រឹងប្រសិទ្ធភាពការងារត្រូវបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងដោយផ្តោតលើភាពស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុង
ការប្រើប្រាស់បច្ចេកវិទ្យា និងបរិក្ខារទំនើបថ្មីៗ ហើយក៏បានជំរុញឱ្យការផ្តល់សេវាកាន់តែប្រសើរឡើង ជាពិសេស នាពេលអនាគត គឺបន្តពង្រឹងគុណភាពសេវាថែទាំ បន្តការលើកទឹកចិត្តបុគ្គលិកសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។
ក្រោយពីបានស្តាប់នៅសេចក្តីរាយការណ៍របស់ឯកឧត្តមប្រធានមន្ទីរពេទ្យរួចមក លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវត្តខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រងចំពោះការគាំពារសុខភាព នៅពេលមានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗ ។
លោកជំទាវ ឡោក ខេង បានសង្កត់ធ្ងន់ថា សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាល និងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត