ព័ត៌មាន
វិស័យធនាគារ និងបច្ចេកវិទ្យា បានចូលរួមយ៉ាងសកម្មក្នុងសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារនៅសាកលវិទ្យាល័យខេមតិច និងផ្ដល់ឱកាសអាហារូបករណ៍
ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិចបានរៀបចំសន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារ ដែលមានការប្រមូលផ្ដុំនៃវិស័យធនាគារ និងវិស័យបច្ចេកវិទ្យាជាដើម ខណៈព្រឹត្តិការណ៍នេះ ក៏មានការចុះកិច្ចព្រមព្រៀម (MOU) ដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតផងដែរ ។
ក្នុងពិព័រណ៍ការងារ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា ក្រង កន្នីកា ប្រធានផ្នែកជ្រើសរើសនិស្សិត និងទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យខេមតិច លើកឡើងថា កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងសាកលវិទ្យាល័យ ជាមួយក្រុមហ៊ុនឧស្សាហកម្មមួយចំនួន ដែលផ្តល់ដល់និស្សិតនូវការចុះកម្មសិក្សាក្នុងឆ្នាំទី៤ ដើម្បីទទួលបានបទពិសោធន៍តាមរយៈការអនុវត្តផ្ទាល់ និង ឱកាសការងារនាពេលអនាគតផងដែរ ។
កញ្ញាបានបន្តថា សម្រាប់ក្រុមហ៊ុនដែលបានចូលរួមតាំងពិព័រណ៍ការងារនេះ មានដូចជាវិស័យធនាគារ ផ្នែកបច្ចេកវិទ្យា (ការបង្កើតវេបសាយ ឬបង្កើតអែប) ផ្នែកស្ថាបត្យកម្ម និងស្ថាប័នរដ្ឋផងដែរ ហើយកម្មវិធី គឺធ្វើយ៉ាងណាសហការជាមួយស្ថាប័ននីមួយៗមកចែករំលែកបទពិសោធន៍ និងឱកាសការងារឲ្យចំនឹងជំនាញ របស់និស្សិតដែលកំពុងសិក្សា ។
សម្រាប់និស្សិត ដែលបានចូលរួមក្នុងកម្មវីធីនេះ បានឲ្យដឹងថាព្រឹត្តិការណ៍នេះ គឺពិតជាមានសារសំខាន់ សម្រាប់ពួកគេដែលចង់មានបទពិសោធន៍ការងារ ជាពិសេសការងារដែលត្រូវនឹងជំនាញរបស់ពួកគេ ខណៈបទបង្ហាញពីវាគ្មិន និងការពន្យល់ណែនាំពីបុគ្គលិករបស់ក្រុមហ៊ុននានា ក៏បានផ្ដល់ចំណេះដឹងបន្ថែមទៀត ។
គួរបញ្ជាក់ថា សន្និសីទឧស្សាហកម្ម និងពិព័រណ៍ការងារនៅសាកលវិទ្យាល័យខេមតិចនេះ គឺបានដើរស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយឲ្យប្រជាពលរដ្ឋគ្រប់រូបមានការងារធ្វើ ដើម្បីបង្កើតនូវប្រាក់ចំណូលក្នុងគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕
អត្ថបទ បាន សុខរិទ្ធិ





-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ