ព័ត៌មាន
ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់ប្រយោជន៍ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ ជាដើម។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈ កម្មកាអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំខួបផ្លូវ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ចំនួន ១ កំណាត់ ប្រវែងជាង ៩ គីឡូម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅក្នុងឃុំពង្រ ឃុំបន្ទាយព្រាល និងឃុំក្រាំងស្គារ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ និងការងារ ថែទាំខួបផ្លូវចំនួន២ខ្សែ ដោយក្រាលល្បាយក្រួសប្រវែងសរុបជិត ១៣ គីឡូម៉ែត្រ ស្ថិតនៅឃុំស្វាយ និងឃុំត្បែងខ្ពស់ ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។
ជុំវិញគម្រោងទាំងពីរខាងលើនេះ, ឯកឧត្តមបណ្ឌិត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់នៅលើ ការងារថែទាំខួបផ្លូវ សម្រេចបានសមិទ្ធផលល្អប្រសើរ ដោយរក្សានូវគុណភាពខ្ពស់ សម្រាប់ផ្តល់ជាប្រយោជន៍យូរអង្វែង ដែលនេះជា ការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អ បរិស្ថានស្អាត ផ្តល់ការ រស់នៅកាន់តែប្រសើរ និងក៏ជាផ្នែកមួយជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ តាមរយៈការរកស៊ីទទួលទាន ផ្សេងៗ បង្កើតប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិន ប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តការគាំទ្រដល់ការ ជួសជុល ថែទាំផ្លូវ ស្ពាន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើកកម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាល ក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬបេតុងជាដើម ដើម្បីជំរុញការអភិវឌ្ឍផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជា សរសៃឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម៕
អត្ថបទ៖ សុន រ៉ាឌី




















-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត