ព័ត៌មាន
កម្ពុជាគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការធានាសន្តិសុខស្បៀងសកល
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្រោមប្រធានបទ “ការបង្កើតកិច្ចសន្ទនាសកល៖ ការដោះស្រាយបញ្ហាអសន្តិសុខស្បៀងដែលជាកត្តាជំរុញឱ្យមានជម្លោះ និងការធានាសន្តិសុខស្បៀង” ដែលបានរៀបចំដោយសាធារណរដ្ឋសៀរ៉ាឡេអូន ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអ.ស.ប. នាទីក្រុងញូវយ៉ក។
នៅក្នុងសេចក្តីថ្លែងការណ៍ ឯកឧត្តមតំណាងអចិន្ត្រៃយ៍បានលើកឡើងថា សង្គ្រាមបានបំផ្លាញសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រជាជនស៊ីវិលជាអ្នកទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដូច្នេះការការពារជនស៊ីវិលត្រូវតែជាចំណុចស្នូល សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែង។ ការវាយប្រហារណាមួយលើជនស៊ីវិល រួមទាំងការបំផ្លិចបំផ្លាញផលិតកម្មកសិកម្ម ឬសកម្មភាពទាំងឡាយដែលបម្រើដល់គោលបំណងនយោបាយ គឺមិនអាចទទួលយកបាន និងមិនត្រូវលើកទឹកចិត្តជាដាច់ខាត។
ទន្ទឹមនឹងការគូសបញ្ជាក់អំពីយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ របស់កម្ពុជា ឯកឧត្តមបានលើកឡើងនូវសំខាន់ៗមួយចំនួនជូនក្រុមប្រឹក្សាសន្តិសុខ៖ (១) កម្ពុជាអំពាវនាវឱ្យមានវាយតម្លៃឱ្យបានល្អប្រសើរជាងមុន ក្រោមសេចក្ដីសម្រេចចិត្ត ២៤១៧ (២) គ្រប់ភាគីទាំងអស់ត្រូវគោរពច្បាប់មនុស្សធម៌អន្តរជាតិ ការពារបុគ្គលិកមនុស្សធម៌ និងចៀសវាងការធ្វើនយោបាយនីយកម្មលើជំនួយមនុស្សធម៌ និង (៣) ភាពជាម្ចាស់ប្រទេសមានសារៈសំខាន់ក្នុងការសម្រេចបាននូវសន្តិសុខស្បៀងដែលមានចីរភាព។



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ