ព័ត៌មាន
អនុព័ន្ធយោធាអង់គ្លេសប្រចាំកម្ពុជា សង្ឈឹមថាថៃនឹងធ្វើការដោះលែងយោធិនកម្ពុជា១៨នាក់មកកម្ពុជា វិញឆាប់ៗ
អនុព័ន្ធយោធាអង់គ្លេស ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅហាណូយ ប្រទេសវៀតណាម លោកវរសេនីយ៍ឯក JULIAN RL SMITH បានបង្ហាញក្តីសង្ឈឹមថា ភាគីថៃនឹងធ្វើការដោះលែងយោធិនកម្ពុជា១៨នាក់មកកម្ពុជាវិញឆាប់នាពេលខាងមុខ ហើយលោកក៏បានកោតសរសើរចំពោះកម្ពុជាដែលមានភាពអត់ធ្មត់ច្រើនទាក់ទង នឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃផងដែរ។
នៅក្នុងកិច្ចជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះលោកវរសេនីយ៍ឯក JULIAN RL SMITH បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតកងទ័ព និងប្រជាជនកម្ពុជានៅក្នុងជម្លោះព្រំដែន។ ជាមួយគ្ននោះលោកពិតជាត្រេកអរដែលបានឃើញកម្ពុជាបង្ហាញនូវភាពអត់ធ្មត់ និងបង្ហាញពីគោលបំណងដោះស្រាយបញ្ហាដោយសន្តិវិធី។ លោកបានគូបញ្ជាក់ទៀតថា«ចក្រភពអង់គ្លេស តែងតែគាំទ្រភាគីណាដែលគោរពច្បាប់អន្តរជាតិ និងយុត្តិធម៌ ហើយបច្ចុប្បន្ននេះខាងប្រព័ន្ធកាទូតជុំវិញពិភពលោកគឺមានការមមាញឹកខ្លាំង ហើយខ្ញុំក៏ចង់ជួយគ្រប់វិធីដែលអាចឲ្យកម្ពុជានិងថៃអាចបន្តមកវិញនូវកិច្ចសន្ទនាសន្តិភាពហើយសង្ឃឹមថាឆាប់ៗនេះ ថៃនឹងដោះ លែងមកវិញទាហាន កម្ពុជា១៨ នាក់ដែលត្រូវបានចាប់ខ្លួនទៅ»។
ទាក់ទងបញ្ហារវាងកម្ពុជា និងថៃនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានប្រាប់ទៅអនុព័ន្ធយោ ធាអង់គ្លេសផងដែរថា ក្រសួងការពារជាតិកម្ពុជានៅតែជឿជាក់ថា ទំនាក់ទំនងទ្វេភាគីជារឿងមួយដ៏ល្អប៉ុន្តែ ពហុភាគី គឺកាន់តែល្អប្រសើរថែមទៀតដើម្បីឱ្យមានសាក្សីមក ពិនិត្យមើលការពិត។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា បច្ចុប្បន្ននេះក្រុមការងារ AOT បានចុះទៅពិនិត្យទីតាំងផ្ទាល់ ហើយកម្ពុជាមានតួនាទីជួយសម្របសម្រួលឲ្យពួកគាត់ទៅពិនិត្យតាមចំណុចព្រំដែន។ អ្វីដែលសំខាន់គឺយើងការពារសុខសុវត្ថិភាពរបស់គាត់។ ឯកឧត្តមបានបញ្ជាក់ថា« យើងខ្ញុំមិនមានអ្វីលាក់បាំងទេ ឱ្យតែមានមិត្តច្រើនចុះទៅពិនិត្យទីតាំងផ្ទាល់តែម្ដងឲ្យឃើញពីដំណើរការនោះ គឺកាន់តែល្អ»។
នាយឧត្តមសេនីយ ទៀ សីហាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសង្កត់ធ្ងន់ទៀតថា« អ្វីដែលយើងត្រូវធ្វើគឺមានពីរ ទី១គឺកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ និងទី២ គឺអ្វីដែល ត្រូវអនុវត្តតាមស្មារតីកិច្ចប្រជុំឯកភាពJBC។ កម្ពុជាមិនចង់បានអ្វីលើសពីហ្នឹងទេគឺទាំងសងខាងពិសេសថៃសូមឱ្យគោរពកិច្ចព្រមព្រៀងទាំងពីរនេះកិច្ចព្រមព្រៀងសន្តិភាព និង GBCបើយើងអនុវត្តបានគឺកាត់បន្ថយកំដៅនៅព្រំដែន បង្ហាញនូវទំនុកចិត្ត ការជឿជាក់គ្នាឡើងវិញ អាចមានការប្រសើរឡើង» ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះដែរ លោកវរសេនីយ៍ឯក JULIAN RL SMITH ក៏បានបង្ហាញការសប្បាយរីករាយដែលបានចាប់ផ្ដើមអាណត្តិការងារថ្មីរបស់ខ្លួននៅកម្ពុជាផងដែរ ហើយក្នុងកិច្ចជំនួបនោះ លោកក៏បានរំលេចផងដែរថា បច្ចុប្បន្នកម្ពុជាមាននាយទាហានពីររូបដែលកំពុងសិក្សានៅរាជបណ្ឌិតយោធាសានហឺស នៃចក្រភពអង់គ្លេសក្នុងចំណោមនោះ ក៏មានចៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនម្នាក់ផងដែរ ដែលលោកបានឃ្លាំមើលយ៉ាងម៉ត់ចត់ចំពោះការងាររបស់ពួកគេ៕
អត្ថបទ បាន ចក់










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ