ព័ត៌មាន
នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ)
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ ដែលមានសិក្ខាកាមសរុបចំនួន ៣០០នាក់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ) ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នៅក្នុងការបំពេញតួនាទីភារកិច្ច ការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ចូលរួមការបូរណភាពទឹកដី ការពារថ្នាក់ដឹកនាំ និងការកែច្នៃកសាងអង្គភាពជាច្រើនឆ្នាំកន្លងមកនេះ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ។ នាយឧត្តមសេនីយ៍ ស ថេត បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងពហុវិស័យ និងក៏ជាកម្លាំងចល័តអន្តរាគមន៍ពិសេសយ៉ាងឆាប់រហ័សរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ជាពិសេសបទបញ្ជារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺបានចល័តកម្លាំងអន្តរាគមន៍ទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ជាមួយគ្នានេះឯកឧត្តម ស ថេត បានរំលេចអំពីជោគជ័យធំៗរបស់រាជរដ្ឋាភិបាល នាពេលកន្លងមក នេះ ក្នុងនោះ ដោយមានការចូលរួមចំណែកពីបញ្ជា ការដ្ឋានអង្គរក្ស និងកងនគរបាលជាតិ ដូចជាជោគជ័យរៀបចំធានាសុវត្ថិភាពជូនព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និងការ ការពារអធិបតេយ្យបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីបរទេស។
ឯកឧត្តម បានផ្តាំផ្ញើដល់បញ្ហាការដ្ឋានអង្គរក្ស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ ការពារសុខសន្តិភាព ស្ថិរភាពសង្គម ចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន លើកស្ទួយកីត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានផ្តល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ ចំនួន ១០តោន, ត្រីខ ១០០កេស, មី ១០០០កេសតូច, ទឹកដោះគោ ១០០កេស, ទឹកបរិសុទ្ធ ៥០០កេស, ស្រាបៀ ២០០កេស និងបានឧបត្ថម្ភថវិកា ដល់បញ្ជាការដ្ឋានអង្គរក្ស ៥០លានរៀល និងឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន ២០លានរៀល ហើយសម្រាប់សិក្ខាកាម ក្នុងម្នាក់ៗ ៨ម៉ឺនរៀល និងយោធាចារ្យ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ផងដែរ។
សូមជម្រាបថា បញ្ជាការដ្ឋានអង្គរក្ស បង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឆ្នាំ ២០០៤ បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នសិក្ខាកាមរហូតមកដល់បច្ចុប្បន្ននេះ រយៈពេល ២១ឆ្នាំបានចំនួន ៤៩វគ្គ ។ ក្រោយពីផ្លាស់ប្តូរទីតាំងភូមិ សាស្ត្រពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករៀបចំកសាងមជ្ឈមណ្ឌល ហ្វឹក ហ្វឺនថ្មី នៅភូមិស្វាយឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៩ ៕




















-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ