ព័ត៌មាន
គណៈកម្មការទី៨រដ្ឋសភា៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈវិវត្តខ្លួនទៅជាមន្ទីរពេទ្យឯកទេស ទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
លោកជំទាវ ឡោក ខេង បានកោតសរសើរ ចំពោះភាពរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលបាន វិវត្តន៍ខ្លួនក្លាយទៅជាមន្ទីរពេទ្យឯកទេសមួយ ដែលនាពេលបច្ចុប្បន្នមានការសាទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

លោកជំទាវបានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការ ងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ ) នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ចក្ខុវិស័យនិងការផ្តល់សេវាសុខា ភិបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការចុះត្រួតពិនិត្យនិងឈ្វេងយល់នេះទទួលបានការស្វាគមន៍ពីសំណាក់ឯកឧត្តម ឡឹម តារា រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល និងឯកឧត្តមសាស្រ្តរាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ។
លោកជំទាវ ឡោក ខេង បានមាន ប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់នេះធ្វើឡើងក្នុងគោល បំណងចម្បង ដើម្បីពិនិត្យលើកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ចំពោះការផ្តល់ការថែទាំសុខភាពចម្បងឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល និងការពង្រីកការគាំពារថែទាំសុខភាពរបស់របបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ទាំងសម្រាប់កម្មករ និយោជិត និងមន្រ្តីសាធារណៈដែលគ្របដណ្តប់បន្ថែមដោយសមាជិកគ្រួសារនៅក្នុងបន្ទុក ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យ និងមូលនិធិសមធម៌ ដែលកម្មវិធីខាង ដើមកំពុងទទួលបានជំនឿទុកចិត្តគួរឱ្យកត់សម្គាល់ និងទទួលបានជោគជ័យប្រកបដោយលទ្ធផលជាផ្លែផ្កា។
លោកជំទាវប្រធានក៏បានសំណូមពរដល់ឯកឧត្តមវេជ្ជបណ្ឌិត សាស្ត្រាចារ្យ ទាំងអស់ខិតខំធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យខេត្ត ស្រុក និងតាមមណ្ឌលសុខភាពឱ្យមានប្រសិទ្ធភាពខ្ពស់ទាំងគុណភាព និងសេវាធ្វើយ៉ាង ណាឱ្យបងប្អូនប្រជាពលរដ្ឋយើងមានជំនឿទុកចិត្តមកលើវិស័យសុខាភិបាលប្រកបដោយជំនាញវិជ្ជាជីវៈប៉ិនប្រសប់និងទទួលបានទំនុកទឹកចិត្តពីបងប្អូនប្រជាពលរដ្ឋដើម្បីប្រកួតប្រជែងក្នុងថ្នាក់ជាតិនិងថ្នាក់តំបន់ឱ្យបានល្អប្រសើរ។
ឯកឧត្តមសាស្រ្តរាចារ្យជំនួយ តាន់ សុគុន នាយកមន្ទីរពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសមៈ បានធ្វើរបាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួនរបស់មន្ទីរ ពេទ្យ ក្រោមជំនួយឧបត្ថមគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ដែល បានជួយកសាងអគារសម្រាកព្យាបាលជំងឺទូទៅ និងជំងឺវះកាត់ខ្នាតធំដោយមន្ទីរពេទ្យបានបំពាក់ឧបករណ៍ទំនើបៗ សម្រាប់ការផ្តល់សេវាព្យាបាលជូនបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
មន្ទីរពេទ្យបានបណ្ដុះស្មារតីឥរិយាបថសីលធម៌គ្រូពេទ្យក្នុងការបម្រើសេវា និងការធ្វើការធ្វើបដិសណ្ឋារកិច្ចល្អគួរជាទីរួសរាយរាក់ ទាក់យ៉ាងកក់ក្ដៅដល់ប្រជាឯកឧត្តមបានបន្តថាៈពលរដ្ឋដែល មកទទួលសេវាព្យាបាលនិងពិនិត្យ សុខភាព ហើយមន្ទីរពេទ្យក៏បានត្រៀមបម្រុងគ្រប់ពេលក្នុងការឆ្លើយតបការផ្ទុះឡើងវិញនូវជំងឺឆ្លង និងប្ដេជ្ញាបន្ដផ្ដល់សេវាពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋដែលមកទទួលសេវាព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដោយមិនរើសអើងជាដាច់ខាត។
ក្រោយពីបានស្តាប់នូវរបាយការណ៍បំភ្លឺអំពីវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមរួចមក លោកជំទាវឡោក ខេង បានកោតសរសើរដល់លោកនាយមន្ទីរពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យទាំងអស់ដែលបានលះបង់អស់ទាំងកម្លាំងកាយចិត្តក្នុងការផ្តល់សេវាព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានក្រមសីលធម៌វិជា្ជជីវៈឱ្យសក្តិសមទៅនឹងពាក្យថា “កងទ័ពទេវតា” ដែលជាអ្នកជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋយើង ជាពិសេសគឺខិតខំអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុក ដាក់លើសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោក ជំទាវក៏បានផ្តល់អនុសាសន៍ដល់មន្ទីរពេទ្យព្រះកុសមៈ ខិតខំធ្វើការផ្សព្វ ផ្សាយឱ្យបានទូលំទូលាយរាល់បញ្ហាជំងឺមិនឆ្លងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ផងដែរ៕













-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ