ព័ត៌មាន
ឯកអគ្គរដ្ឋទូតគុយបា៖ ទំនាក់ទំនងគុយបា-កម្ពុជាបន្តរឹងមាំជានិច្ចឈរលើមូលដ្ឋានគ្រឹះឯករាជភាព និងអធិបតេយ្យភាព
លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងគុយបា-កម្ពុជា
លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទំនាក់ទំនងគុយបា-កម្ពុជា គឺជាទំនាក់ទំនងល្អ និងបន្តរឹងមាំជានិច្ចដោយផ្ដោតទៅលើមូលដ្ឋានគ្រឹះ នៃគោលការឯករាជភាព អធិបតេយ្យភាព ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយបានគិតអំពីការគាំទ្រដើម្បីប្រយោជន៍រួមរវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា។

ក្នុងឱកាសជំនួបនេះសម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកកក្ដៅ ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា និងអបអរដែលលោកជំទាវត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបានៅកម្ពុជា។ សម្ដេចបន្តថា វត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនាពេលនេះ គឺចំស្ថានការណ៍មួយដ៏សំខាន់សម្រាប់កម្ពុជាដែលកំពុងមានថ្នាក់ដឹកនាំជំនាន់ថ្មី ប្រកបដោយថាមវន្ត ភាពឆ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវចក្ខុវិស័យថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យសម្រេចបានដល់គោលដៅកម្ពុជាពីប្រទេសអភិវឌ្ឍកម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ឡើងវិញអំពីមិត្តភាព និងទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងប្រទេសកម្ពុជា និងប្រទេសគុយបា ដែលបានចាប់ផ្ដើមអស់រយៈពេលជាង ៦ ទសវត្សរ៍ ដែលទំនាក់ទំនងនេះបានចាប់ផ្ដើម និងបានបន្តមកគ្រប់ៗជំនាន់ទាំងអស់ និងតែងតែឱ្យតម្លៃ នៃមិត្តភាពជាមួយគ្នា ក្នុងការជួយគាំទ្រ និងគោរពគ្នាទៅវិញទៅមក។ សម្ដេចបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបា គឺជាទំនាក់ទំនងពិសេស ដែលប្រទេសគុយបាធ្លាប់ជួយកម្ពុជាក្នុងគ្រាលំបា ដែលនេះជាមិត្តភាពពិត គឺមិត្តល្អតែងជួយគ្នាក្នុងគ្រាលំបាក។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ដែលបានផ្ដល់ឱកាសឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម។ លោកជំទាវ ក៏បានអរគុណដល់ព្រះរាជាណាចក្រកម្ពុជាដែលបានជួយដល់ប្រទេសគុយបា ជួបការលំបាកជាពិសេសក្នុងពេលនៃការរាតត្បាតកូវីដ-១៩ ដោយកម្ពុជាបានផ្ដល់ស្បៀងចំនួន ៦ តោននាពេលនោះ។

ក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្នុងកាលទេសដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាប្រឈម ជាពិសេសបញ្ហានយោបាយ ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ បញ្ហាវិបត្តិសេដ្ឋកិច្ច ក៏ដូចជា សង្គ្រាមដែលកំពុងកើតមានឡើង បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដែលបញ្ហានេះ តម្រូវឱ្យទំនាក់ទំនងរវាងប្រទេសកំពុងអភិវឌ្ឍត្រូវតែជួយជ្រោមជ្រែងគ្នា ការពារគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការរក្សា ការពារសន្តិសុខពិភពលោករក្សាសណ្ដាប់ធ្នាប់មួយដែលមានយុត្តិធម៌សម្រាប់ប្រទេសទាំងអស់ អាចចូលរួមចំណែកដល់ការលើកកម្ពស់ដល់សុខុមាលភាពរបស់មនុស្សជាតិ និងសន្ដិភាពរបស់ពិភពលោកទាំងមូលផងដែរ៕



អត្ថបទ៖ វ៉ន ដារ៉ា
អត្ថបទ៖ BTV News
-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត