ព័ត៌មាន
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបងសម្រេចការសាងសង់ ១០០% មានលទ្ធភាពស្តុកទឹក ១៦៣លានម៉ែត្រគូប និងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា
នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានសម្តែងសេចក្តីត្រេកអរសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្ដេចបានផ្ដល់សមិទ្ធផលជាច្រើនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត។
ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា ទំនប់ដូនទ្រី ជាទំនប់ធំទីពីរក្នុងខេត្តដែលអាចស្តុកទឹកបាន ១៦៣លានម៉ែត្រគូបហើយ គឺជាចំណងដៃមហាសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះខេត្តបាត់ដំបង។
ឯកឧត្តម សង្កត់ធ្ងន់ថា ទំនប់ដូនទ្រីនឹងបម្រើប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីដែលជាអ្នកទទួលផលផ្ទាល់ពីទំនប់នេះ។
ឯកឧត្តមអភិបាលខេត្ត បានប្ដេជ្ញាថែរក្សាសមិទ្ធផលដ៏ធំមួយនេះឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ព្រមទាំងអប់រំណែនាំដល់សហគមន៍ប្រើប្រាស់ទឹក និងប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា និងបែងចែកការប្រើប្រាស់ទឹកឱ្យមានសមធម៌។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣០០០ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ហិកតា ក្នុងឃុំចំនួន១៥នៃស្រុកចំនួនបីគឺ ស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕




















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ