ព័ត៌មាន
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ ដើម្បីទេសចណ៍ និងគាំទ្រផលិតផលក្នុងស្រុក
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បង្កើតព្រឹត្តិការណ៍ជិះស៊ីក្លូ មានការចូលរួមពីម្ចាស់សហគ្រិន អាជីវករ ផលិតករ សិប្បកររាប់រយអ្នក រួមគ្នាផ្សព្វផ្សាយ ក៏ដូចជាការលើកកម្ពស់ទេសចណ៍ ការអភិរក្សវប្បធម៌ និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីការរីកម្រើននៅក្នុង សេដ្ឋកិច្ច-សង្គម។
ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងនៅក្នុងព្រឹត្តិការណ៍ (យើងនាំគ្នាជិះស៊ីក្លូ ដើម្បី ទេសចរណ៍ ការគាំទ្រផលិតផលក្នុងស្រុក និងអភិរក្សវប្បធម៌ជាតិយើង) នៅចុងសប្តាហ៍កន្លងមកថា ជុំវិញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងវិស័យទេសចរណ៍ ដែលមានក្រសួងទេសរណ៍ជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ក៏ដូចជាវិស័យឯកជន បានចូលជាបន្តបន្ទាប់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ និងដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសទេសចរអន្តរជាតិចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន។
ឯកឧត្តម បន្តថា តាមរយៈនៃព្រឹត្តិការណ៍នេះដែរ ក៏ជាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ បន្តគាំទ្រផលិតផលខ្មែរ គាំទ្រខ្មែរខ្លួនឯង តែយើងមិនមែនជាតិនិយមងុបងល់នោះទេ តែជាជាតិនិយមប្រកបដោយវិជ្ជមាន ដើម្បីរួមគ្នាប្រើប្រាស់ផលិតផលខ្មែរ គាំទ្រផលិតករ ខ្មែរ អាជីវករខ្មែរ និងកសិករខ្មែរដែលផលិតនូវវត្ថុធាតុដើម ដើម្បីភាពរីកចម្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ជុំវិញផលិតផលនេះដែរ ក្រៅពីការផ្គត់ផ្គង់លើទីផ្សារ និងការនាំចេញ ក៏ជាការចូលរួមក្នុងការអភិវឌ្ឍផលិតផល និងសេវាទេសចរណ៍ប្រកបដោយនវានុវត្តន៍ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ខណៈដែលវិស័យនេះ គឺជាវិស័យសក្តានុពលនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ចំណែកអាជីវករ និងផលិតករ ថ្លែងនូវការសាទរ ចំពោះគំនិតផ្តួចផ្តើមរបស់សមាគមអភិវឌ្ឍន៍សង្គមខ្មែរ ដែលបានបង្កើត ព្រឹត្តិការណ៍ជិះស៊ីក្លូនេះឡើង ដើម្បីស្វែងរកការគាំទ្របន្ថែមពីបងប្អូនប្រជាពលរដ្ឋ លើការប្រើប្រាស់ផលិតផលខ្មែរ, ការចូលរួមពី ប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកដល់ការលើកកម្ពស់ផលិតករ អាជីវករ និងសិប្បករក្នុងស្រុក ដើម្បីការអភិវឌ្ឍទាំងអស់គ្នា ដើម្បី ប្រទេសជាតិទាំងមូល, ប្រទេសជាតិទាំងមូលដើម្បីអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគជាដើម ក្នុងនោះចំពោះវិស័យទេសចរណ៍ រាជរដ្ឋាភិបាលនឹងបន្តពង្រឹង និងពង្រីកការអភិវឌ្ឍទេសចរណ៍នៅតាមគោលដៅដូចជា សហគមន៍ទេចរណ៍, អេកូទេសចរណ៍ និង កសិទេសចរណ៍ ក្រោមកិច្ចសហការជាមួយអន្តរស្ថាប័ន និងភាគីពាក់ព័ន្ធឱ្យកាន់តែប្រសើរ៕ អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ