ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឲ្យសម្ព័ន្ធមេត្រីភាពខិតខំបន្ថែមទៀតដើម្បីលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិន
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល បានធ្វើការអំពាវនាវឲ្យក្រុមសម្ព័ន្ធមេត្រីភាពទាំងអស់ខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាព និងជីវភាពរបស់គ្រួសារយោធិនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី១ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា សម្ព័ន្ធមេត្រីភាពគប្បីបន្តពង្រឹងថែមទៀតនូវចំណងសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ និងខិតខំទំនាក់ទំនងសម្ព័ន្ធមេត្រីភាពថ្មីថែមទៀត ដើម្បីចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពដែលមិនទាន់មានដៃគូ សំដៅលើកកម្ពស់សមត្ថភាព និងជីវភាពគ្រួសារយោធិនឱ្យកាន់តែប្រសើរឡើង។ បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់គោលនយោបាយ ក៏ដូចជាសេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញហើយបន្តយកចិត្តទុកដាក់ពិនិត្យវាយតម្លៃឱ្យបានច្បាស់លាស់នូវរាល់បញ្ហាដែលនៅសេសសល់ នៅតាមកងឯកភាពនីមួយៗ ដកបទពិសោធន៍ចំណុចខ្លាំង បញ្ហាប្រឈមនានា ពិសេសនៅក្នុងព្រឹត្តិការណ៍ឈ្លានពានពីសំណាក់ទាហានថៃមកលើទឹកដីកម្ពុជានាពេលនេះ។
លោកជំទាវរដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានឲ្យសម្ព័ន្ធមេត្រីភាពពិចារណាស្វែងរកការគាំទ្រជំនួយសម្ព័ន្ធមេត្រីភាព និងសប្បុរសជន រួមចំណែកក្នុងការកសាងនិង អភិវឌ្ឍន៍ខឿនការពារជាតិប្រជាជន ដែលជាទស្សន និងយុទ្ធសាស្ត្រយូរអង្វែងរបស់ប្រទេសជាតិ ដូចជាការកែទម្រង់កងយោធពលខេមរភូមិន្ទ ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ការស្ថាបនាសំណង់ការពារជាតិនានា «ជំរុំ បន្ទាយ លេណដ្ឋាន ទីបញ្ជាការ និងហេដ្ឋារចនាសម្ព័ន្ធនានា» ដែលជាការងារអាទិភាពចាំបាច់ចំពោះមុខ តាមសភាពការណ៍ជាក់ស្តែងនៅតំបន់ព្រំដែនព្រោះយើងដឹងច្បាស់ហើយថា ថៃនៅតែមានមហិច្ចតាឈ្លានពានយកបូរណភាពទឹកដីជាតិយើង។
លោកជំទាវបានបន្ថែមទៀតថា ត្រូវបន្តសហការជាមួយដៃគូសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ ផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍនានាតាមទស្សនៈ “ផ្តល់សន្ទូច ជាជាងផ្តល់ត្រី” ដើម្បីធានានិរន្តភាពទ្រទ្រង់ដល់ជីវភាព និងសុខមាលភាព គ្រួសារយោធិន យូរអង្វែងស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែងប្រកបដោយភាពបត់បែនប៉ិនប្រសប់។ ជាមួយគ្នានេះ បន្តស្វែងរកមុខរបរឱ្យគ្រួសារកងទ័ព និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់យោធិនត្រៀមចូលនិវត្តន៍ ព្រោះនេះជាការងារនយោបាយអប់រំចិត្តសាស្ត្រមួយ យ៉ាងសំខាន់ក្នុងការរួមចំណែកដល់ ការកែទម្រង់កងយោធពលខេមរភូមិន្ទ នាពេលអនាគត។ មួយវិញទៀត បណ្តាអង្គភាពនីមួយៗ ត្រូវរៀបចំផែនការគម្រោងសេចក្តីត្រូវការរបស់ខ្លួនឱ្យបានជាក់លាក់សម្រាប់បម្រើឱ្យយុទ្ធសាស្រ្ត ចំពោះមុខ និងយូរអង្វែងស្របតាមស្ថានភាព និងភូមិសាស្ត្រជាក់ស្តែងផងដែរ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកជំទាវ ដាំ ដារីនី ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភជួយដល់បណ្តាកងឯកភាពយោធិន និងគ្រួសារយោធិនដោយផ្ទាល់ រួមទាំងការលើកស្ទួយកម្រិតជីវភាព ការហ្វឹកហ្វឺន ការកសាងជំរុំជម្រកស្នាក់នៅ ព្រមទាំងការបំពាក់សម្ភារៈសម្រាប់ប្រតិបត្តិការយោធា ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការថែទាំសុខភាពបងប្អូនយោធិនជាប្រចាំផងដែរ។
សូមបញ្ជាក់ថា នៅក្នុងអង្គប្រជុំបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្ព័ន្ធមេត្រីភាពទិសយោធភូមិភាគទី១ សម្រេចបានកន្លងមក ពិតជាឆ្លើយតបនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តដាក់តម្រង់ទិសជាប់ជាប្រចាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ សាមគ្គីជាតិខ្ពស់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ពាក់ព័ន្ធនឹងវិស័យការពារជាតិជាដើម៕ អត្ថបទ៖ បាន ចក់





-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត