ព័ត៌មាន
ក្រសួងសុខាភិបាល និង WFP បន្តពង្រឹង-ពង្រីកសហប្រតិបត្តិការបច្ចេកទេសលើកកម្ពស់ប្រព័ន្ធអាហារូបត្ថម្ភ និងទប់ស្កាត់ជំងឺមិនឆ្លងនានា
ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជូបពិភាក្សាការងារជាមួយ គណៈប្រតិភូអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដឹកនាំដោយ អ្នកស្រី Kyung-nan Park អគ្គនាយកប្រតិបត្តិអង្គការ (World Food ProgrammeឥWFP) ប្រចាំប្រទេសកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពបន្ថែមដែលអង្គការ WFP អាចពង្រីកការចូលរួមចំណែកអភិវឌ្ឍវិស័យអាទិភាព របស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងកាត់បន្ថយហានិភ័យ នៃជំងឺមិនឆ្លងដែលទាក់ទងនឹងរបបអាហារ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលបានសហការយ៉ាងជិតស្និទ្ធ និងផ្ដល់ការគាំទ្រយ៉ាងសកម្ម ចំពោះក្រសួងសុខាភិបាល ក្នុងការ អភិវឌ្ឍវិស័យសុខាភិបាល និងបង្កើនគុណភាពអាហារូបត្ថម្ភ សម្រាប់ប្រជាពលរដ្ឋកម្ពុជា នាពេលកន្លងមក។ ការចូលរួមរបស់ WFP បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍ ប្រព័ន្ធសុខាភិបាលជាតិ កាន់តែប្រសើរឡើង។
អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអបអរសាទរ ចំពោះការប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ (HSP4) និងបានកោតសរសើរចំពោះចក្ខុវិស័យថ្មី របស់ក្រសួង សុខាភិបាល ដែលផ្តោតលើការការពារ ការលើកកម្ពស់សុខភាព និងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។
អង្គប្រជុំបានពិភាក្សាលើអាទិភាពមួយចំនួនរួមមាន៖១.ការកែលម្អគោលការណ៍ណែនាំស្តីពី ជំងឺកង្វះអាហារូបត្ថម្ភស្រួចស្រាវ (Acute Malnutrition), ២.អាហារូបត្ថម្ភសម្រាប់កុមារវ័យសិក្សា ដោយបន្តគាំទ្រក្រសួងអប់រំ យុវជន និងកីឡា, ៣.ការចូលរួមទូលំទូលាយលើការផ្សព្វផ្សាយអាហារមានសុខភាពល្អ, ៤.ពិភាក្សាអំពីផែនការ ជាបន្តបន្ទាប់។
ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងចំពោះ សកម្មភាពរបស់អង្គការ WFP ក្នុងការកំណត់ទិសដៅ និងផែនការអាទិភាពសំខាន់ៗមួយចំនួនលើការអភិវឌ្ឍ កម្មវិធីអាហារូបត្ថម្ភ ការអប់រំសុខភាព និងការកែលម្អធនធានមនុស្ស។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តអង្គការ WFP បន្តពង្រឹងបណ្តុះបណ្តាល កម្លាំងពលកម្ម និងបន្តរួមចំណែកក្នុងការគាំទ្រ ផែនការយុទ្ធសាស្ត្រអាហារូបត្ថម្ភជាតិ និងការការពារជំងឺមិនឆ្លង នៅកម្ពុជា៕






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ