ព័ត៌មាន
រាជរដ្ឋាភិបាល ប្រកាសត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្មដំណាក់កាលទី២
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ ដើម្បីសម្រេចចក្ខុវិស័យ «មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ» និង«បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ» ខណៈផែនការយុទ្ធសាស្ដ្រជាតិដំណាក់កាលទី១ ឆ្នាំ២០១៧-២០២៦ នឹងត្រូវបិទបញ្ចប់ឆាប់។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ឆ្នាំ២០២៦-២០៣៥ (ឬហៅកាត់ NSPI 2.0) នាព្រឹកថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានលើកឡើងថាឆ្នាំនេះជាឆ្នាំទី៩ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ១០ឆ្នាំ(ដំណាក់កាលទី១) ដែលនឹងបញ្ចប់នៅឆ្នាំក្រោយឆ្នាំ២០២៦ខាងមុខ ខណៈផែនការយុទ្ធសាស្ដ្រនេះ បានរៀបចំឡើងដោយមានការគាំទ្រពីរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី តាមរយៈអង្គការ UNICEF។
ឯកឧត្ដមបានបន្ដថា មុននឹងឈានទៅរៀបចំផែនការថ្មី សម្រាប់រយៈពេល១០ឆ្នាំបន្ត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចាំបាច់ត្រូវការការវាយតម្លៃជារួមមួយ (ជាការវិភាគបែប SWOT Analysis) លើការអនុវត្តផែនការយុទ្ធសាស្ត្របច្ចុប្បន្ន ដើម្បីកំណត់ថា៖ តើយើងសម្រេចបានអ្វីខ្លះ? មាន អ្វីខ្លះដែលមិនទាន់សម្រេច? អ្វីខ្លះជាបញ្ហាប្រឈម? អ្វីទៅជាដំណោះស្រាយ? និងអ្វីខ្លះពីនេះរហូតដល់ឆ្នាំ២០៣៥។
ឧត្តមសេនីយ៍ឯក តុប នេត លើកឡើងទៀតថា ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារអត្តសញ្ញាណកម្ម បានខិតខំអនុវត្តផែនការយុទ្ធសាស្ត្រជាតិដំណាក់កាលទី១យ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងនោះរួមមាន ការអនុម័ត និងការប្រកាសឲ្យប្រើប្រាស់ ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលជាជោគជ័យដ៏ធំមួយក្នុងការកែលម្អ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ សម្រេចបានការរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ចំនួន១៧ ដើម្បីជំរុញការអនុវត្តច្បាប់។ នៅក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងការរៀបចំមជ្ឈមណ្ឌល គ្រប់គ្រងទិន្នន័យ ខ្នាតតូច) ដែលជាផ្នែកមួយនៃការកសាងប្រព័ន្ធអេកូឡូស៊ីន ប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន។
បន្ថែមពីលើនេះ បានអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានតាមរយៈប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល នៅសង្កាត់ចំនួន៦ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) បានរៀបចំយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនៃការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដើម្បីពង្រឹងដល់ការចុះបញ្ជីអត្រានុកូលដ្ឋាន (SBCC)។ មួយវិញទៀតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏បានសម្រួលយន្តការផ្តល់សេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ (ដូចជាសេវាលិខិតឆ្លងដែនអនឡាញ សេវាផ្ញើឯកសារដល់ផ្ទះ សេវាកែតម្រូវទិន្នន័យ សេវាផ្ទៀងផ្ទាត់ទិន្នន័យ (តាមរយៈយន្តការ CamDX) និងសេវាអត្តសញ្ញាណកម្មចល័ត ជាដើម៕ អត្ថបទ៖ បាន ចក់










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ