ព័ត៌មាន
រាជរដ្ឋាភិបាល កំពុងបន្តផ្គត់ផ្គង់ថវិកាប្រចាំខែ និងអាហារប្រចាំថ្ងៃសម្រាប់សិស្សក្រីក្រ
រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានគិតគូជាខ្លាំង ក្នុងការបណ្ដុះធនធានមនុស្ស ដើម្បីក្លាយជាអ្នកបន្តវេនក្នុងពេលអនាគត។
រាជរដ្ឋាភិបាលកម្ពុជា មានការគិតគូជាខ្លាំង ចំពោះកុមារ យុវជន ជាអ្នកបន្តវេន។ បច្ចុប្បន្ន សម្រាប់វិស័យអប់រំ រាជរដ្ឋាភិបាល កំពុងបន្តអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភជូនសិស្សក្រីក្រនៅតាមជនបទ ជាប្រចាំថ្ងៃ ហើយក៏មានការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសិស្សក្រីក្រជាប្រចាំខែផងដែរ។
រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានគិតគូជាខ្លាំង ក្នុងការបណ្ដុះធនធានមនុស្ស ដើម្បីក្លាយជាអ្នកបន្តវេនក្នុងពេលអនាគត។ ការបណ្ដុះធនធានមនុស្សនេះ គឺផ្ដល់ឱកាសជូនកុមារ យុវជន គ្រប់រូបមានសិទ្ធិស្មើគ្នា បូករួមទាំងការឧបត្ថម្ភ គាំទ្របន្ថែមចំពោះ កុមារ យុវជន មកពីគ្រួសារក្រីក្ររស់នៅជនបទថែមទៀត។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះថា វិស័យអប់រំបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូ ក៏កំពុងបន្តអនុវត្តកម្មវិធីសំខាន់ជាច្រើន ក្នុងនោះក៏មានកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ ពិសេសនៅទីជនបទ និងកម្មវិធីផ្ដល់អាហារូបករណ៍ជូនសិស្ស ដែលគាំទ្រដល់ការសិក្សា និងបញ្ចៀសការបោះបង់ការសិក្សារបស់សិស្ស។
អ្នកនាំពាក្យបញ្ជាក់ថា សម្រាប់ការផ្ដល់អាហារូបត្ថម្ភជូនកុមារតាមសាលារៀននេះ បច្ចុប្បន្នកំពុងអនុវត្តនៅសាលារៀនចំនួន១ ១១៣សាលានៅតាមបណ្ដាខេត្ត។ កម្មវិធីនេះបប្រើផលប្រយោជន៍ដល់សិស្សប្រមាណជិត២៧ម៉ឺននាក់។

ចំពោះកម្មវិធីផ្ដល់អាហារូបករណ៍វិញ គឺជាការផ្ដល់សាច់ប្រាក់ជាប្រចាំខែ សម្រាប់កុមាររស់នៅក្នុងគ្រួសារ មានបណ្ណសមធម៌។ កម្មវិធីគ្របដណ្ដប់លើសិស្សសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២ ដោយជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានជួយដល់សិស្សមកពីគ្រួសារក្រីក្រប្រមាណ ១៥ម៉ឺននាក់។
សូមជម្រាបថា កម្មវិធីផ្ដល់អាហារូបករណ៍នេះ គឺសិស្សមកពីគ្រួសារក្រីក្រទទួលបានថវិកាជាប្រចាំខែ។ សម្រាប់សិស្សសិក្សានៅកម្រិតបឋមសិក្សា រហូតដល់ថ្នាក់អនុវិទ្យាល័យ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី៩ ទទួលបានថវិកា ២ម៉ឺនរៀលក្នុងមួយខែ។ សម្រាប់សិស្សសិក្សាថ្នាក់វិទ្យាល័យ ចាប់ពីថ្នាក់ទី ១០ ដល់ថ្នាក់ទី ១២ ទទួលបាន ៣ម៉ឺនរៀលក្នុងមួយខែ៕





អត្ថបទ៖ គឹមហុក
អត្ថបទ៖ BTV News
RELATED TOPICS: #BAYON NEWS #BAYONTV
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា