ព័ត៌មាន
ក្រសួងការងារ និងអង្គការ ILO ពិភាក្សាអំពីការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជា សម្រាប់កាតាលិករសកល
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសថៃ កម្ពុជា និងឡាវ និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ តាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាស្វែងយល់អំពីវឌ្ឍនភាព និងទិសដៅសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវរបស់កម្ពុជាសម្រាប់កាតាលិករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ (ក.ផ.ក.អ.)។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលសម្រេចបាននាពេលកន្លងមក ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវ ដែលរួមមានការបង្កើតក្រុមការងារអន្តរក្រសួង និងការដាក់ចេញនូវគម្រោងរបស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រការអនុវត្តកាតាលិករសកលនេះ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីទិសដៅអនុវត្ត ក្នុងការបង្កើនកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ក្នុងការជំរុញការស្វែងយល់ឱ្យកាន់តែច្បាស់អំពីសូចនាករ និងពន្លឿនការអនុវត្តផែនទីបង្ហាញផ្លូវ។ ជាកិច្ចឆ្លើយតប ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានបង្ហាញអំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមជួយគាំទ្រ និងជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះឱ្យបានសម្រេចជោគជ័យតាមការរំពឹងទុក។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ បានអនុម័តផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេលអនុវត្ត ៥ឆ្នាំ (២០២៤-២០២៨)។ ផែនទីនេះមានគោលបំណងបង្កើតការងារសមរម្យ ពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកំណើនប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ