ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោយល់ជាលើកទី២ ដើម្បីទទួលយកសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ពលរដ្ឋ
កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោយល់ជាលើកទី២ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងសំរោងទង ដែលវេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាស្រុកសំរោងទង ។
ឯកឧត្តម យឹម សុខុម មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺជាឧបករណ៍ដ៏មាន សារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និង យុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើង។
ឯកឧត្តមបានបន្តថា ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ពិសេសការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សា អាចចូលរួមដោះស្រាយរាល់បញ្ហាអាទិភាព និងធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋទាន់ពេលវេលា។ ជាងនេះគឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវរាល់សំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ខ្លួន ដើម្បីពិភាក្សាគ្នារួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យ ប្រកបដោយគុណធម៌។
ជាមួយនិងការបញ្ចេញមតិយោបល់ សំនួរ សំនូមពររបស់ប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបញ្ជាក់ដោយប្តេជ្ញាចិត្តថា និងរួមគ្នាយ៉ាងម៉ឺងម៉ាត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយនូវរាល់សំណើរ សំណូមពរ របស់បងប្អូន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងដើម្បីធានាចីរភាពក្នុងកិច្ចអភិវឌ្ឍន៍ ពង្រឹងសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច សង្គមកិច្ច ជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ប្រកបដោយសមធម៌ គុណធម៌ ក្នុងគោលដៅដើម្បីសេចក្តីសុខ សុភមង្គនិងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។
ឆ្លើយតបនិងក្តីកង្វល់ពីប្រជាពលរដ្ឋដែលថា ស្រុកសំរោងទងមិនមានបរិស្ថានល្អ ពោរពេញ ដោយសំរាម ដីធ្លីមានវិវាទច្រើន សេវាសុខាភិបាលនៅមានកម្រិតអភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នខេត្តមានការអភិវឌ្ឍន៍ខ្លាំង រោងចក្រសហគ្រាសមានចំនួនជាង១៣០០រោងចក្រ សហគ្រាស កម្មករនិយោជិកមានជាង៣០ម៉ឺននាក់កំពុងធ្វើការ ដែលធ្វើឱ្យការគ្រប់គ្រងផ្នែកបរិស្ថាននៅមានកម្រិត ថង់ប្លាស្ទិកត្រូវបានហោះហើរពាសវាលពាសកាលពេញផ្លូវ។ករណីនេះបើគេមើលមួយជ្រុងឃើញថាមានប្រជាពលរដ្ឋមួយចំនួនធំ បានចាប់ផ្តើមចេះសម្អាតអនាម័យ ប្រមូល វេចខ្ចប់ និងទុកដាក់សំរាមបានត្រឹមត្រូវរួចហើយ នៅឡើយតែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមិនទាន់យល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសគឺបងប្អូនជាកម្មករ កម្មការិនីបានបោះចោលគ្មានសណ្តាប់ធ្នាប់ក្រោយវេចខ្ចប់និងបរិភោគរួច ។
ឯកឧត្តម បា គូសបញ្ជាក់ថា កាកសំណល់និងការចោលសំរាមរាយប៉ាយបាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរ ដែលទាមទារឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់រួមនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យឡើងវិញនិងចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានវិធានការតឹងរឹងក្នុងការគ្រប់គ្រងសំណល់ទាំងនេះ។
មួយវិញទៀតចំពោះបញ្ហាវិវាទដីធ្លី បញ្ហាសុខាភិបាលក៏ជាបញ្ហាដែលមន្ទីរជំនាញនិងអាជ្ញាធរត្រូវបង្កើនការដោះស្រាយរួមគ្នាឱ្យបានលឿនផងដែរ ដើម្បីកាត់បន្ថយទំនាស់ផ្តល់លទ្ធភាពក្នុងការគ្រប់គ្រងស្របច្បាប់ជូនប្រជាពលរដ្ឋ។ហើយចំពោះប្រធានមន្ទីរសុខាភិបាលត្រូវដាក់សំណើរទៅក្រសួងដើម្បីសុំបរិក្ខាចាំបាច់ចំពោះមុខក្នុងការសង្គ្រោះបឋមពេលពលរដ្ឋទទួលរងគ្រោះថ្នាក់និងត្រូវការសង្គ្រោះបន្ទាន់៕













-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ