ព័ត៌មាន
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីបញ្ជាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា”
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទថ្នាក់ជាតិស្ដីពីបញ្ជាសិប្បនិម្មិតសម្រាប់ការអប់រំ ឆ្នាំ២០២៥ ក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិតសម្រាប់អនាគតនៃការអប់រំនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីតំណាងអង្គទូត ដៃគូអភិវឌ្ឍ គ្រឹះស្ថានអប់រំ និងសិស្ស និស្សិត ប្រមាណជាង ៤០០រូប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិតដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញការងារអាទិភាពជាច្រើន រួមទាំងការរៀបចំសេចក្តីព្រាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅកសាងហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងនិងអភិបាលកិច្ចក្នុងវិស័យនេះ តាមការប្រគល់ភារកិច្ចពីរាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក.ប.ទ. ក៏បានខិតខំកសាងធនធានមនុស្សឌីជីថល ឱ្យស្របតាមតម្រូវការរបស់កម្ពុជានាពេលបច្ចុប្បន្ន ដោយបានផ្តល់អាហារូបករណ៍ ជំនួយហិរញ្ញវត្ថុ និងកម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដល់សិស្ស និស្សិត និងមន្រ្តីរាជការ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ ក្នុងចំណោមនិស្សិត ២៥០០ មាននិស្សិតប្រមាណ ១៧០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើមុខជំនាញឌីជីថល នៅសាកលវិទ្យាល័យដៃគូរចំនួន ៦ ហើយបច្ចុប្បន្នពួកគាត់កំពុងបំពេញការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចេកវិទ្យា បានផ្ដល់មកឱ្យយើងទាំងឧត្តមភាព និងបញ្ហាប្រឈម ដូច្នេះហើយ គួរយកទស្សនៈនេះមកសំយោគ ដើម្បីរៀបចំគោលនយោបាយឱ្យសមស្រប សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច បរិយាបន្ន និងនិរន្តរភាព។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានណែនាំដល់មជ្ឈមណ្ឌលស្រាវជ្រាវបញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ដែលដឹកនាំប្រធានក្រុមប្រឹក្សាសាកលវិទ្យា ដើម្បីរៀបចំគោលបាយអប់រំមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីកាត់បន្ថយភាពអវិជ្ឍមាន និងបង្កើនប្រសិទ្ធភាពក្នុងការបង្រៀន។
បន្ថែមលើនេះ លោកស្រី Eather McFarlane មន្ត្រីទទួលបន្ទុកនៃអង្គការ UNESCO បានសម្តែងការកោតសរសើរចំពោះភាពបុរេសកម្មរបស់ ក.ប.ទ. ក្នុងការបញ្ចប់ការវាយតម្លៃការត្រៀមខ្លួនសម្រាប់បញ្ញាសិប្បនិម្មិត (RAM – Readiness Assessment Methodology) របស់អង្គការ UNESCO ហើយកម្ពុជាបានក្លាយជាប្រទេសទីបួនក្នុងតំបន់អាស៊ាន ដែលបានបញ្ចប់កិច្ចការនេះ។ លោកស្រីបន្តថា សមិទ្ធផល RAM របស់កម្ពុជា គឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវ និងក្រមសីលធម៌៕









-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន7 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន7 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន7 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត