ព័ត៌មាន
អ្នករាយការណ៍ពិសេស UN ចេញសេចក្តីថ្លែងការណ៍គាំទ្រវិធានការសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ
អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជា (UN Special Rapporteur on the situation of human rights in Cambodia) បានចេញសេចក្តីថ្លែងការណ៍គាំទ្រវិធានការសន្តិភាព និងការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។
លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៥ ម៉ោងនៅកម្ពុជាលោកបានចេញសេចក្តីប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ កិច្ចព្រមព្រៀងសន្តិភាព និងវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ ការប្រកាសនេះធ្វើឡើងក្រោយពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រកាសសួររកមុខ បន្ទាប់ពីកងទ័ពថៃធ្វើសកម្មភាពល្មើសច្បាប់អន្តរជាតិជាបន្តបន្ទាប់មកលើជនស៊ីវិលកម្ពុជាដែលរំលោភសិទ្ធិមនុស្សយ៉ាងព្រៃផ្សៃ។
លោក ម៉ុនតាប៊ន បានថ្លែងថា រាល់វិធានការកសាងទំនុកចិត្តដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ គឺសមនឹងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ។ លោកបន្ថែមថា «ជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារស្ថានភាពនៅតាមព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស»។
អ្នករាយការណ៍ពិសេស ដែលជាជនជាតិថៃរូបនេះ ដែលបានចូលកាន់តំណែងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាកាលពីខែមីនា ឆ្នាំ២០២១ ថ្មីៗនេះបានរងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្ងៀមស្ងាត់របស់លោកលើស្ថានភាពសិទ្ធិមនុស្សដែលកើតចេញពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការបន្តឃុំខ្លួនទាហានកម្ពុជាចំនួន ១៨នាក់ដោយកងទ័ពថៃ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះបានចោទសួរថា ហេតុអ្វីបានជាលោក ម៉ុនតាប៊ន មិនចេញមុខនិយាយអំពីការឃុំខ្លួនកងទ័ពកម្ពុជា ខណៈដែលឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា កម្ពុជាអាចនឹងពិចារណាលើការឆ្លើយតបសមស្របណាមួយចំពោះភាពអសកម្មរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ។
អ្នករាយការណ៍ពិសេសបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានដោយភាគីពាក់ព័ន្ធក្នុងខែកក្កដា ឆ្នាំ២០២៥។ លោកបានមានប្រសាសន៍ថា ការអនុវត្តកិច្ចព្រមព្រៀងនោះប្រកបដោយប្រសិទ្ធភាព ដែលផ្អែកលើការប្ដេជ្ញារួម ការសន្ទនា និងការអនុវត្តមនុស្សធម៌ គឺមានសារៈសំខាន់ណាស់ ដោយអនុវត្តតាមរយៈការកាត់បន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
អ្នកជំនាញរូបនេះបានអំពាវនាវឱ្យមានវិធានការដើម្បីទប់ស្កាត់ព័ត៌មានមិនពិត។ លោកក៏បានកត់សម្គាល់ពីវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងភ្នាក់ងារផ្សេងទៀតដែលអាចផ្តល់ជំនួយផងដែរ។
លោក ម៉ុនតាប៊ន បានសម្តែងការគាំទ្រចំពោះសេចក្តីប្រកាសរួមរវាងកម្ពុជា និងថៃនៅទីក្រុងកូឡាឡាំពួរ ក្នុងខែតុលា ឆ្នាំ២០២៥ ដោយបញ្ជាក់ពីបទឈប់បាញ់ពីមុន និងធ្វើការប្តេជ្ញាចិត្តលើបញ្ហាជាច្រើន រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលការពារជនស៊ីវិល និងអ្នកទោសសង្គ្រាម។
អ្នករាយការណ៍ពិសេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់សិទ្ធិមនុស្ស សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ហើយបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់លោកក្នុងការផ្តល់ជំនួយ៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16