ព័ត៌មាន
អន្តរក្រសួងវាយតម្លៃថា ប្រព័ន្ធធារាសាស្ត្រនៅខេត្តព្រះសីហនុ ទទួលការថែទាំបានល្អ
នៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល) ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) លើប្រព័ន្ធធារាសាស្ត្រចំនួន៦ ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។
ក្រោយពីការចុះពិនិត្យជាក់ស្តែង ក្រុមការងារអន្តរក្រសួងបានវាយតម្លៃប្រព័ន្ធធារាសាស្ត្រទាំងអស់ខាងលើ ដោយទទួលបានការជួសជុល និងការថែទាំ (O&M) ជាប្រចាំល្អប្រសើរ ហើយប្រព័ន្ធធារាសាស្ដ្រទាំងនេះបានជួយលើកកម្ពស់សេដ្ឋកិច្ច-សង្គមរបស់បងប្អូនប្រជាកសិករនៅក្នុងតំបន់ តាមរយៈការស្រោចស្រព ទឹកស្អាត ផ្លូវគមនាគមន៍ និងការប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមពីលើនេះ ក្រុមការងារក៏បានផ្តាំផ្ញើដល់មន្ទីរត្រូវតែបន្តពង្រឹង និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតពាក់ព័ន្ធនឹងលក្ខណ:បច្ចេកទេស ជាពិសេសសោភ័ណភាពនៃប្រព័ន្ធធារាសាស្ត្រផងដែរ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា