ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពការអនុវត្តវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ភ្នំពេញ៖ នៅព្រឹកថៃ្ងទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) អញ្ជើញជាអធិបតី សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកំណែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ពិធីនេះក៏មានការអញ្ជើញចូលរួម ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ (គ.ស.ឯ.រ.ជ.) ភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានមានចំនួន ១៦៦ ស្មើនឹង ៩៣% ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានលើកឡើងពីសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។

សេចក្តីព្រាងរបាយការណ៍នេះ បង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាជូនធុរជន និងកាត់បន្ថយថ្លៃធ្វើធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយមានវិសាលភាពគ្របដណ្តប់វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ និងការដោះស្រាយបញ្ហាលើកឡើងដោយវិស័យឯកជន ក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យ ដែលនៅសេសសល់ពីឆមាសទី២ ក្នុងឆ្នាំ២០២៤ និងបញ្ហាថ្មីៗដែលបានលើកឡើងក្នុងឆមាសទី១ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃការស្ទង់មតិផងដែរ។
សេចក្តីប្រកាសព័ត៌មានបានថា «គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកានេះ កំពុងឈានទៅសម្រេចពេញលេញ ១០០% ដោយវិធានការសម្រេចពេញលេញមានចំនួន ១៦៦ ស្មើនឹងប្រមាណ ៩៣% ខណៈវិធានការដែលកំពុងត្រូវបានអនុវត្តមានចំនួន ១៣វិធានការ ស្មើនឹងប្រមាណ ៧% នៃវិធានការសរុប។ វិធានការដែលកំពុងត្រូវបានអនុវត្តទាំង ១៣នេះ ភាគច្រើនសម្រេចបានវឌ្ឍនភាពសំខាន់ៗ ថ្វីត្បិតពុំទាន់ត្រូវបានសម្រេចពេញលេញនៅឡើយ»។

ជារួមរបាយការណ៍នេះផ្តល់នូវព័ត៌មានចាំបាច់ជាមូលដ្ឋានសម្រាប់ក្រសួង ស្ថាប័ន ក្នុងការពន្លឿនការអនុវត្តវិធានការនិងដោះស្រាយបញ្ហាដែលនៅសេសសល់ ព្រមទាំងកំណត់អត្តសញ្ញាណចំណុចដែលអាចធ្វើឱ្យប្រសើរឡើង។ រាជរដ្ឋាភិបាល អាចប្រើប្រាស់ព័ត៌មានក្នុងរបាយការណ៍នេះ ដើម្បីតម្រង់ទិស និងពិចារណា ដាក់ចេញវិធានការបន្ថែមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន។
ទន្ទឹមនេះ របាយការណ៍នេះក៏ឆ្លើយតបនឹងសេចក្តីត្រូវការរបស់វិស័យឯកជន ក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពីវឌ្ឍនភាព និងគណនេយ្យភាពរបស់ក្រសួង ស្ថាប័ន ក្នុងការអនុវត្តវិធានការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងន័យធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ និងសំដៅជំរុញការបណ្តាក់ទុនវិនិយោគ និងពង្រីកគម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ជាការកត់សម្គាល់លទ្ធផលនៃការស្ទង់មតិ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ឆមាសទី២ ឆ្នាំ២០២៤ ដែលបានរៀបចំឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅតែបានបង្ហាញឱ្យឃើញពីសេចក្តីពេញចិត្តរបស់វិស័យឯកជន ទៅលើវិធានការ និងការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកានេះ។ ជារួម ការដាក់ចេញនូវវិធានការនេះ អាចបង្កើនលទ្ធភាពរបស់អ្នកស្ទង់មតិភាគច្រើនក្នុងការពង្រីកអាជីវកម្មបន្ថែម៕






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16