ព័ត៌មាន
ក្រសួងការងារទាត់ចោលទាំងស្រុង ចំពោះរបាយការណ៍ទុច្ចរិតរបស់អង្គការសិទ្ធមនុស្សអន្តរជាតិ HUMAN RIGHTS WATCH
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា និងធ្វើការទាត់ចោល ទាំងស្រុងចំពោះរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ HUMAN RIGHT WATCH ដែលបានផ្សព្វ ផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈ មានចេតនាទុច្ចរិត និងមូលបង្កាច់រាជរដ្ឋាភិបាលកម្ពុជា ថាមិនបានយក ចិត្តទុកដាក់ចំពោះបងប្អូនពលករខ្មែរ ដែលវិលត្រឡប់មកកម្ពុជាវិញ។
យោងតាមសេចក្តីបដិសេធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញនូវយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម បដិសេធទាំងស្រុង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការផ្សាយរបាយការណ៍មិនពិត ឬគ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់របស់អង្គការឃ្លាំមើលសិទ្ធមនុស្សអន្តរជាតិ(HUMAN RIGHT WATCH) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឲ្យមានការយល់ច្រឡំ ក្នុងចេតនាទុច្ចរិត ញុះញង់ និងមូល បង្កាច់ការខិតខំប្រឹងប្រែងយកចិត្តិទុកដាក់របស់រាជរដ្ឋាភិបាល ដល់បងប្អូនពលករដែលបានវិលត្រឡប់ មកកម្ពុជាវិញ។
ក្រសួងការងារកម្ពុជា បានឆ្លើយតបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បងប្អូនពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការរៀបចំមណ្ឌលសំចត,ផ្តល់ធម្យោបាយធ្វើដំណើរទៅស្រុកកំណើតដោយមិនគិតថ្លៃ, ជួយលើក សម្ភារៈ,ផ្តល់ទឹកសុទ្ធ និងអាហារសម្រន់, ជួយសម្រួលឯកសារអត្តសញ្ញាណកម្ម និងជួយឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការសងផងដែរ។
ទន្ទឹមនឹងនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជា មួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បង្កើតយុទ្ធនាការ«ខ្មែរជួយរកការងារ និងផ្តល់ការងារឲ្យខ្មែរ» តាមរយៈការជួយគ្នាចុះឈ្មោះរកការងារធ្វើតាមប្រព័ន្ធទូរស័ព្ទលេខ១២៩៧ និងតាមប្រព័ន្ធតេលេក្រាម ដែលបើកផ្លូវឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងយុវជនស្ម័គ្រចិត្តនៃសភាពសហព័ន្ធយុវជនកម្ពុជា អាចជួយ ចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករ ដោយមិនបាច់ចំណាយពេលធ្វើដំណើរទៅកន្លែងណាមួយ ដើម្បីចុះឈ្មោះ ព្រមទាំងរៀបចំវេទិកាការងារភ្លាមៗនៅតាមឃុំ ដែលមានបងប្អូនពលករវិលត្រឡប់មកវិញ ជាច្រើន ដោយនាំតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានចុះទៅសម្ភាសការងារផ្ទាល់នៅតាមឃុំសរុបចំនួន ៥៧៧លើក ព្រមទាំងរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្លាស់ប្តូរជំនាញដល់ បងប្អូនដែលចង់បង្កើតមុខរបរ ឬធ្វើការនៅភូមិឃុំផងដែរ។
ជាលទ្ធផលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា មានបងប្អូនពលករបាន ទទួលការងារធ្វើក្នុងប្រព័ន្ធចំនួនប្រមាណជាង២៨ម៉ឺននាក់ ហើយក្រសួងក៏កំពុងមានឱកាសការងារប្រមាណ៨ម៉ឺនកន្លែង និងកំពុងប្រមូលបន្ថែមទៀតផងដែរ៕ អត្ថបទបាន ចក់



-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ