ព័ត៌មាន
អភិបាលខណ្ឌ៧មករា ចុះពិនិត្យ ដំណើរការជួសជុលកែលម្អ អគារផ្សារអូរឫស្សី នឹងសណ្តាប់ធ្នាប់នៅក្នុងផ្សារ
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខណ្ឌ និងគណៈកម្មការផ្សារអូរឫស្សី ចុះត្រួតពិនិត្យការដ្ឋានជួសជុលកែលម្អអាគារផ្សារអូរឫស្សីដំណាក់ទី៣ បានជំរុញពន្លឿនការជួសជុលឲ្យបានលឿន។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមជាមួយ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី ចុះត្រួតពិនិត្យវឌ្ឍនភាពនៃកែលម្អ អគារផ្សារអូរឫស្សី ដំណាក់កាលទី៣ ដើម្បីផ្ដល់ទីតាំងជូនអាជីវករ បានលក់ដូរនៅតាមតូបរៀងៗខ្លួនវិញ អោយបានឆាប់រហ័សបង្កភាពងាយស្រួលទាំងអ្នកលក់ដូរ និងពលរដ្ឋ។
លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា កិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់នេះ មិនសំដៅតែការរៀបចំនៅបរិវេណខាងក្រៅជុំវិញផ្សារនោះឡើយ ពោលផ្នែកខាងក្នុងក៏ជាអាទិភាពសំខាន់ដែរ ពេលផ្នែកខាងក្នុងមានរបៀបរៀបរយ និងធំទូលាយ វាក៏បង្កភាពងាយស្រួលទាំងអ្នកលក់ដូរ និងពលរដ្ឋ ដែលចូលទៅទិញឥវ៉ាន់ ឬសម្ភារប្រើប្រាស់ជាដើម ។
លោក អភិបាលខណ្ឌបានបន្តចុះសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនអាជីវកលក់ដូរនៅផ្សារអូរឫស្សី និងសូមការអធ្យាស្រ័យយោគយល់ នូវការលំបាកមួយរយៈពេល ដើម្បីជួសជុលអគារផ្សារ។
ក្នុងឱកាសនេះដែរ លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារបានបញ្ជាក់ផងដែរថា បញ្ហាសណ្ដាប់ធ្នាប់ អនាម័យ ទាំងក្រៅទាំងក្នុងបរិវេណផ្សារ លោកបន្តបង្កើនយកចិត្តទុកដាក់ដើម្បីរក្សាបានរបៀបរៀបរយ កាត់បន្ថយការកក់ស្ទះចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាអ្នកចេញចូលផ្សារ។
សូមបញ្ជាក់ថា ផ្សារអូរឬស្សី គឺជាផ្សាររដ្ឋធំមួយ ក្នុងចំណោមផ្សាររដ្ឋទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលមានភ្ញៀវចេញចូលទៅទិញទំនិញ និងឥវ៉ាន់ច្រើនជាប្រចាំថ្ងៃ ទើបគណៈកម្មការគ្រប់គ្រងផ្សារ ចាំបាច់ត្រូវតែគិតគូរខ្ពស់លើការថែរក្សាបរិស្ថានអនាម័យ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជនភ្ញៀវ ៕
អត្ថបទ៖កុម្ភៈ










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា