ព័ត៌មាន
បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធ ៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម
ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម ។
នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។
ជនសង្ស័យទាំង នាក់ ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និងទី៣៖ឈ្មោះ ចាប មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដកហូតអាវុធខ្លីចំនួន ៣ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19។
ចំពោះជនសង្ស័យជំនាញកំពុងសាកសួ ដើម្បីកសាងសំណុំបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕
តារាវុទ្ធី









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា