ព័ត៌មាន
ស្ថាប័នរដ្ឋ និងឯកជន កំពុងរួមគ្នាដោះស្រាយ និងលើកកម្ពស់អនុវិស័យអាហារ និងភេសជ្ជៈ
ភាគីពាក់ព័ន្ធរដ្ឋនិងវិស័យឯកជន បានកំពុងរួមគ្នាដោះស្រាយ និងការប្រមូលធាតុចូល ដើម្បីលើកកម្ពស់អនុវិស័យអាហារ និង ភេសជ្ជៈ ដែលជាវិស័យសក្តានុពលមួយ សម្រាប់តម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ទីផ្សារនាំចេញ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកាបង្ហាញ សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជាលើកទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា អនុវិស័យអាហារ និងភេសជ្ជៈ គឺជាវិស័យមួយដែលមានតម្រូវការចាំបាច់ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅដោយខានមិនបាន ដែលបញ្ហានេះកម្ពុជាត្រូវតែបន្តធ្វើទំនើប កម្ម បង្កើនផលិតភាព អភិវឌ្ឍហេដ្ឋារចសម្ព័ន្ធគាំទ្រ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការផលិត និងកែច្នៃ ដើម្បីសន្តិសុខស្បៀង និងការ នាំចេញ ខណៈដែលវិស័យនេះ គឺជាវិស័យប្រទាក់ក្រឡាគ្នារវាងអ្នកអនុវត្តគោលនយោបាយ អ្នកផ្គត់ផ្គង់ និងអ្នកកែច្នៃជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា បញ្ហានេះគឺទាមទារឱ្យយើងរួមគ្នាដោះស្រាយ ដោយមិនថាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតឡើយ ក្នុងនោះឯកឧត្តមក៏បានសំណូមពរអ្នកដែលមានលទ្ធភាព និងកំពុងធ្វើ អាជីវកម្មគួរបង្កើត និងពង្រីកទំហំវិនិយោគរបស់ខ្លួនលើវិស័យនេះ ក្នុងនោះចំពោះ Startup (ធុរកិច្ចបណ្តុះថ្មី) ដែលបានរកឃើញ តាមគំនិតច្នៃប្រឌិតក្តី និងតាមបច្ចេកវិទ្យាក្តី គួរសហការគ្នា ឬលក់ស្នាដៃរបស់ខ្លួនទៅឱ្យអ្នកមានលទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍ អនុវិស័យទាំងនេះឱ្យរីកចម្រើន ខណៈប្រទេសជាច្រើនបានកំពុងអនុវត្តរបៀបនេះ ហើយត្រូវបន្តស្វែងរកគន្លឹះផ្សេងៗបន្ថែមទៀត ដើម្បី គាំទ្រដល់ការរីកលូតលាស់ នៃអនុវិស័យអាហារ និងភេសជ្ជៈ។
អ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងឱ្យសមគមឧកញ៉ាកម្ពុជា បានបញ្ចេញនូវមតិមួយចំនួននៅលើវិស័យកសិកម្ម ដោយបានបង្ហាញថា អ្វីដែលឆ្លើយតបនិងមាត្រដ្ឋានសេដ្ឋកិច្ច ដូចជាការធ្វើអាជីវកម្មដំាអំពៅជាដើម ប្រសិនយើងបោះទុនជាង ១០០ លានដុល្លារ ទល់តែយើងមានដីធ្វើការដាំដុះប្រមាណ ៥ម៉ឺនហិចតា បានគ្រប់មាត្រដ្ឋាន, ក្នុងករណីទាបជាងនេះ វាអាចប៉ះពាល់ដល់ថ្លៃ ដើមខ្ពស់ ឬមិនមាននិរន្តរភាពផ្គត់ផ្គង់ចូលទីផ្សារជាដើម។ បញ្ហានេះ ប្រសិនជាអាចយើងត្រូវចងក្រងជាសហគមន៍ និងមានការចុះកិច្ច សន្យាធានាទិញត្រឹមត្រូវ វាអាចធ្វើឱ្យវិស័យនេះដើរបាន ។ អ្នកឧកញ៉ា បន្តថា បច្ចុប្បន្នស្ករនៅលើទីផ្សារគឺមានតម្រូវការខ្ពស់ ខណៈ ជាក់ស្តែងកម្ពុជានៅតែនាំចូលស្ករសម្រាប់ការប្រើប្រាស់ក្នុងស្រុកផងដែរ។ ចំណែកក្នុងកិច្ចការនេះឃើញថា កម្ពុជាមានសល់ដីទំនេរ ច្រើនសម្រាប់ការដាំដុះ តែយើងត្រូវធ្វើយ៉ាងណាសហការគ្នាទើបវិស័យនេះអាចដំណើរ និងចូលរួមក្នុងសេដ្ឋកិច្ចបាន។
ជុំវិញកានាំចេញផលិតផលអាហារ និងភេសជ្ជៈនេះ បើតាមបទបង្ហាញរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញរួមមាន៖ បន្លែ ផ្លែឈើ គ្រាប់ផ្លែឈើ និងភាគផ្សេងៗរបស់រុក្ខជាតិ មានទឹក ប្រាក់ជាង ១៤៥ លានដុល្លារ, ផលិតផលនៃប្រភេទប្រើប្រាស់ជាចំណីជាង ១២៨ លានដុល្លារ, ស្ករអំពៅ ឬស្ករបែតឺរ៉ាវ និងសាក់ការូស សុទ្ធ (រឹង) ជាង ៤៥ លានដុល្លារ, ប្រេងដូង និងភាគបំណែកផ្សេងៗ ជិត ៤៥ លានដុល្លារ, ផ្លែឈើ គ្រាប់ផ្លែឈើ និងភាគផ្សេងៗនៃ រុក្ខជាតិដែលរក្សាទុក ២៤ លានដុល្លារ, ម្សៅកាកាវ ២១ លានដុល្លារ និងការនាំចេញផ្សេងៗជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី,





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា