ព័ត៌មាន
ក្រសួងអប់រំ និងដៃគូពាក់ព័ន្ធរួមគ្នាអភិវឌ្ឍយុវជនកម្ពុជាក្នុងសម័យបច្ចេកវិទ្យាឌីជីថល
ក្រសួងអប់រំយុវជននិងកីឡា តាមរយៈអគ្គនាយកដ្ឋានយុវជន បានរៀបចំសិក្ខាសាលា លើកទី៦ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ដែលមានដៃគូពាក់ព័ន្ធជិត១០០ស្ថាប័ន បានរួមគ្នារៀបចំគម្រោងផែនការអភិវឌ្ឍយុវជនកម្ពុជាក្នុងវិស័យសម័យបច្ចេកឌីជីថលឱ្យកាន់តែរីកចម្រើនថែមទៀត។

ថ្លែងក្នុងសិក្ខាសាលានេះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន និងជាអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បានបញ្ជាក់ថា សិក្ខាសាលានេះ គឺជាវេទិកាពិភាក្សា ជំនួបរវាងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិដែលធ្វើការអភិវឌ្ឍការអប់រំ ពង្រឹងចំណេះដឹង សីលធម៌ សុខភាព លើកកម្ពស់ការចូលរួមរបស់យុវជន និងឱកាសការងារសមរម្យ សម្រាប់ការអភិវឌ្ឍយុវជនកម្ពុជាក្នុងសម័យបច្ចេកវិទ្យាឌីជីថល ជារបៀបវារៈដែលសំខាន់មិនអាចខ្វះបានក្នុងការរកចំណុចរួមដើម្បីរៀបចំអនាគតយុវជន (ទាំងក្នុង និងក្រៅប្រព័ន្ធ) ដែលជាកម្លាំងស្នូលរបស់ប្រទេសជាតិ ឱ្យកាន់តែមានសមត្ថភាព មានសក្ដានុពលប្រកបដោយសីលធម៌ សុជីវធម៌ និងមានច្បាប់វិន័យ ចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗរបស់សង្គមឱ្យសាកសមជាប្រទេសដែលធ្លាប់មានអារ្យធម៌ខ្ពស់។

លោកជំទាវ ស្រូយ សុជាតិ បានជំរុញ និងលើកទឹកចិត្តដល់ តំណាងអង្គការយុវជន សង្គមស៊ីវិល អង្គការដៃគូ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ ចូលរួមឱ្យបានគ្រប់សកម្មភាពរបស់សិក្ខាសាលា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានភាពបុរេសកម្ម ព្រមទាំងជជែកពិភាក្សាលើខ្លឹមសារនៃប្រធានបទនីមួយៗឱ្យបានផុសផុល ដើម្បីយកមូលដ្ឋានចំណេះដឹងទាំងអស់នេះ ទៅអភិវឌ្ឍន៍យុវជន ព្រោះដើម្បីអភិវឌ្ឍយុវជនឱ្យរីកចម្រើន ត្រូវការចូលរួមពី អង្គការក្រៅរដ្ឋាភិបាល អង្គការជាតិ អង្គារអន្តរជាតិ និងវិស័យឯកជននានា ដើម្បីឱ្យយុវជនក្លាយជាអ្នកបន្តវេន អ្នកដឹកនាំជាតិសំខាន់ៗ និងជាពិសេសជាកម្លាំងពូនផ្តុំបន្តដំណើរកសាងភាពធន់រឹងមាំរបស់កម្ពុជា ឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួនឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕ អត្ថបទ៖ គង់ រ៉េន







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា