ព័ត៌មាន
នាយកវិទ្យាល័យទូទាំងប្រទេស ផ្លាស់ប្ដូរបទពិសោធន៍ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ
នាយក នាយិកាវិទ្យាល័យ នៅទូទាំងប្រទេស បានជួបជុំគ្នានៅខេត្តបាត់ដំបង ដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមក ស្តីពី ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន។
ក្រោយពីប្រកាសបើកសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៤ កម្រិតវិទ្យាល័យ ដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) រួចមក អង្គសិក្ខាសាលាបានផ្ដល់ជូនសិក្ខាកាមនូវវេទិកានៃការធ្វើបទបង្ហាញ ស្ដីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់លោកនាយកវិទ្យាល័យចំនួន៨ ដែលបានជាប់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៤ សម្រាប់កម្រិតវិទ្យាល័យ។
ក្រោយការបញ្ចប់បទបង្ហាញ ដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា សិក្ខាកាមមានឱកាសសួរសំណួរ ទៅកាន់វាគ្មិនទាំង៨រូប ដែលមានបទពិសោធល្អៗ ចំណេះដឹងថ្មីៗ លើការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ជាពិសេសពាក់ព័ន្ធនឹងឧត្ដមានុវត្តន៍ និងនវានុវត្តន៍ ដែលធ្វើឱ្យសាលាទទួលបានភាពជោគជ័យ ក្នុងការងារផ្ដល់សេវាអប់រំល្អប្រសើរសម្រាប់សិស្សានុសិស្ស និងគន្លឹះសំខាន់ៗ នៃការទទួលបានការចូលរួមសាមគ្គីគាំទ្រពីបុគ្គលិក គ្រូបង្រៀនក្នុងអង្គភាព អាជ្ញាធរនៅមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនេះ ចាប់ពីថ្ងៃទី២៧ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រៅពីទទួលបានការចែករំលែកបទពិសោធន៍ តាមរយៈបទបង្ហាញពីអង្គភាពជ័យលាភីនានា សិក្ខាកាមក៏មានឱកាសទៅទស្សនកិច្ចដោយផ្ទាល់នៅ វិទ្យាល័យពេជ្រចិន្តា ដែលជាអង្គភាពផ្តល់សេវាសាធាណៈគំរូជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២៤ ផងដែរ។
វិទ្យាល័យដែលបានចូលរួមចែករំលែកបទពិសោធជោគជ័យរបស់ខ្លួនក្នុងសិក្ខាសាលានេះ រួមមាន៖ ១. វិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ២. វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ ៣. វិទ្យាល័យ ហ៊ុន សែន វាលរេញ ខេត្តព្រះសីហនុ ៤. វិទ្យាល័យកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ៥. វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្តសៀមរាប ៦.វិទ្យាល័យកោះស្តេច ខេត្តកោះកុង ៧.វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ខេត្តស្វាយរៀង និង ៨. វិទ្យាល័យកំពង់ស្រឡៅ ខេត្តព្រះវិហារ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា