ព័ត៌មាន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសភាប្រជាជន នៃតំបន់ស្វយ័តស៊ីចាង ចិន ជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការងារអភិរក្សបេតិកភណ្ឌវប្បធម៌
ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួបឯកឧត្តម ជៀន ឆាន (Jiancan) អនុប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជន នៃតំបន់ស្វយ័តស៊ីចាង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគណៈប្រតិភូ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យវប្បធម៌, នៅទីសី្តការក្រសួង រសៀលថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២៥។
ជំនួបពិភាក្សាទ្វេភាគីរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសភាប្រជាជន នៃតំបន់ស្វយ័តស៊ីចាង នៃសាធារណរដ្ឋប្រជាមានិតចិននេះ ផ្តោតលើការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងការស្វែងយល់បន្ថែមលើវិស័យវប្បធម៌ទាំងរូបី និងអរូបី។ បន្ថែមពីនេះភាគីទាំងពីរ មានបំណងភ្ជាប់កិច្ចសហប្រតិបតិ្តការមួយចំនួនបន្ថែមទៀតនាពេលអនាគត។
ជាកិច្ចចាប់ផ្តើមឯកឧត្តម ប្រាក់ សុណ្ណារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងអំពីកិច្ចសហប្រតិបតិ្តរវាងកម្ពុជា ចិន កន្លងមក។ ភាគីចិន និងកម្ពុជា មានកិច្ចសហប្រតិបតិ្តជាមួយគ្នាជាច្រើននៅលើវិស័យវប្បធម៌ ដូចជាការជួសជុលប្រាសាទ ទន្ទឹមនឹងនោះភាគីចិន ក៏ជាសហប្រធានICC ព្រះវិហារផងដែរ។
នៅក្នុងជំនួបដដែលនេះឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កិច្ចការពារថែទាំ និងជួសជុលសម្បតិ្តបេតិកភណ្ឌវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។ ហើយកិច្ចសហប្រតិបតិ្តការរវាងចិន និងកម្ពុជា មានទាំងទ្វេភាគី ក្នុងក្របខណ្ឌអាស៊ាន, អាស៊ាន-ចិន ហើយក៏ដូចគ្នាក្នុងក្របខណ្ឌមេគង្គឡាងឆាងផងដែរ។
នាឱកាសនោះឯកឧត្តម ជៀន ឆាន បានរៀបរាប់អំពីតំបន់ទេសចរណ៍បេតិកភណ្ឌវប្បធម៌ នៃតំបន់ស្វយ័តស៊ីចាង ជូនថ្នាក់ដឹកនាំក្រសួង ហើយនាឆ្នាំក្រោយនេះ លោកមានបំណងធ្វើកិច្ចសហប្រតិបតិ្តការបន្ថែមទៀត រវាងតំបន់ស្វយ័តស៊ីចាង ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានជម្រាបជូនឯកឧត្តម ជៀន ឆាន និងគណៈប្រតិភូបន្ថែមទៀតថា កាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៥កន្លងទៅនេះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញសម្ពោធពិព័រណ៍ស្តីពី ចំណងប្រវតិ្តសាស្រ្ត ទំនាក់ទំនងចិន ខ្មែរ តាមរយៈសិល្បៈ និងវប្បធម៌។ ព្រឹតិ្តការតាំងពិព័រណ៍នេះ មិនគ្រាន់តែជាការដាក់តាំងបង្ហាញនូវវត្ថុសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងនៃប្រជាជនទាំងពីរប្រទេស ដែលបានកសាងទំនុកចិត្តរវាងគ្នា និងគ្នាអស់រយៈពេលច្រើនសតវត្សកន្លងមកហើយលើគ្រប់វិស័យ ជាពិសេសគឺកិច្ចសហប្រតិបតិ្តការលើផ្នែកវប្បធម៌ ដែលបានបើកផ្លូវឲ្យប្រទេសទាំងពីរ បានផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពនានា ដែលទាក់ទងបេតិកភណ្ឌរូបី និងអរូបី៕
អត្ថបទ រដ្ឋា
























-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត