ព័ត៌មាន
មន្រ្តីជាន់ខ្ពស់សុខាភិបាល ផ្តល់អនុសាសន៍៥ចំនុច ដើម្បីពង្រឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ
ភ្នំពេញ : លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ចំនួន៦ចំនុច ដើម្បីពង្រឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទឲ្យកាន់តែល្អប្រសើរឡើង។
ការថ្លែងរបស់លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ យ៉ាងដូច្នេះក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពិនិត្យមរណភាពមាតា និង ទារកជុំវិញកំណើត និងការឆ្លើយតបសម្រាប់ថ្នាក់រាជធានី-ខេត្ត (ជុំទី ៤) នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ ទុង រដ្ឋាវី, ឯកឧត្តមសាស្ត្រាចារ្យ សាន់ ចាន់សឿន ទីប្រឹក្សាក្រសួង លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក និងអស់លោក លោកស្រីដែលបានចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានលើកឡើងថា ឆ្លងតាមរបាយការណ៌នៃវគ្គបណ្តុះបណ្តាលដែលបានរៀបចំ៥ថ្ងៃកន្លងមកនេះ ឃើញថាលោក លោកស្រីដែលជាថ្នាក់ដឹកនាំរបស់សុខាភិបាលរាជធានី-ខេត្តនិងមន្ទីពេទ្យខេត្តទាំង៥ (រាជធានីភ្នំពេញ កណ្តាល ព្រះវិហារ ពោធិ៍សាត់ និងព្រៃវែង) បានខិតខំ និងចូលរួមយ៉ាងសកម្ម រួមទាំងទេពកោសល្យ បង្ហាត់បង្ហាញដោយយកចិត្តទុកដាក់ពីគ្រូបង្គោលថ្នាក់ជាតិ ឃើញថាបានទទួលលទ្ឋផលល្អប្រសើរគួរជា ទីពេញចិត្ត។ ជាក់ស្តែងលទ្ធផលនៃការវាស់ស្ទង់សមត្ថភាពមុនសិក្សារបស់សិក្ខាកាមបង្ហាញថា ការយល់ដឹងពី ការងារពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប (MPDSR) ជាមធ្យមគឺ៥៩% ខណៈលទ្ធផលវាយតម្លៃក្រោយវគ្គសិក្សាសិក្ខាកាម (៣៦រូប) ទទួលបានពិន្ទុជាមធ្យមភាគ៩៥% (ក្នុងនោះ ពិន្ទុ១០០% ចំនួន ១៨ រូប, ពិន្ទុ៩៥% ចំនួន ១០ រូប,ពិន្ទុ ៨០-៩០% ចំនួន ៧រូប និង ពិន្ទុទាប ជាងគេ៧៥% មានតែ ១រូប)។ ជាមួយគ្នានោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ សង្កេតឃើញថាលោក លោកស្រីជាថ្នាក់ដឹកនាំតំណាងឲ្យមន្ទីរសុខាភិបាលរាជធានី ខេត្តទាំង ៥ រូប បានឡើងធ្វើការប្តេជ្ញាចិត្តមានឆន្ទះនិងធ្វើការងារនេះបន្ត លោកជំទាវសាស្រ្តាចារ្យសង្ឃឹមថាយើងនឹងធ្វើការងារនេះបានសម្រេច។
នាឱកាសនោះលោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដូចតទៅ ៖
ទី១) ត្រូវរៀបចំចាប់ផ្តើមរៀបចំគណៈកម្មាធិការMPDSR ថ្នាក់ខេត្ត ថ្នាក់មនី្ទរពេទ្យខេត្ត ឬមនី្ទរពេទ្យស្រុក ឲ្យបានតាមអនុលោមតាមការណែនាំរបស់ពិធីសារជាតិ ស្តីពីការពិនិត្យមរណភាពមាតា និងទារក ជុំវិញកំណើត និងការឆ្លើយតប ឆ្នាំ២០២៥ដែលបានដាក់ប្រកាស ដាក់ឲ្យប្រើប្រាស់កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល។
ទី២) ផែនការបណ្តុះបណ្តាលដែលបានធ្វើរួចហើយនោះ សូមយកទៅអនុវត្តតាមផែនការ និងព្យាយាម បណ្តុះណ្តាល បន្តដល់មន្ត្រីពាក់ព័ន្ធក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាពឱ្យបានគ្រប់គ្នា។
ទី៣) ពង្រឹងគុណភាពការពិនិត្យរាល់ករណីមរណភាពមាតា និងទារកដោយប្រើទម្រង់ទាំង៣ (ការវិភាគរកឬសគល់MCCD, ស្វែងរកកត្តាយឺតយ៉ាវទាំងបី 3 Delays និង ផែនការឆ្លើយតបដើម្បីកែលម្អនូវអ្វីដែលជាចំណុចខ្វះខាតដែលបានរកឃើញ) និងត្រូវធ្វើរបាយការណ៍ឱ្យបានទាន់ពេលវេលាមក គណៈកម្មាការពិនិត្យមរណភាពមាតា និងទារកថ្នាក់ជាតិតាមរយះលេខាធិការដ្ឋានរបស់គណៈកម្មការ MPDSRថ្នាក់ជាតិ ឱ្យបានមុន៣ម៉ោងក្រោយពីបានបញ្ចូលទិន្នន័យក្នុងប្រពន្ធ័។
ទី៤) ត្រូវមានកិច្ចសហប្រតិបតិ្តការគ្នាឲ្យបានល្អរវាងផ្នែកពាក់ព័ន្ធ ដូចជា ផ្នែកសម្ភព ផ្នែកទារក ផ្នែកសង្គ្រោះ បន្ទាន់/សណ្តំក្នុងមន្ទីរពេទ្យក្នុងការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដើម្បីវិភាគករណីនិមួយៗឱ្យបានគ្រប់ជ្រុងជ្រោយ។
ទី៥) ត្រូវពង្រឹងទំនាក់ទំនងរវាងមនី្ទរពេទ្យជាតិ និងក្រោមជាតិ ក្នុងការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យការវិភាគមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកជំទាវសាស្រ្តាចារ្យ សូមថ្លែងអំណរគុណដល់ ស្ថានទូតអូស្ត្រាលី អង្គការ UNFPA ដែលតែងតែជួយក្រសួងសុខាភិបាលលើការងារជាច្រើន ដែលទាក់ទងនឹងសុខភាពមាតា និងទារក និងសុខភាពផ្លូវភេទ។ ក្នុងនោះក៏មានអង្គការ WHO ផងដែរ ដែលតែងតែជួយក្នុងកិច្ចការនេះ។ សូមថ្លែងអំណរគុណដល់គ្រូបង្គោលទាំង អស់ដែលបានចំណាយពេលក្នុងការចែករំលែកចំណេះដឹងដល់មន្ត្រីសុខាភិបាលលើការងារ MPDSR ព្រមទាំង លោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពេលនេះ ទាំងនៅទី នេះផ្ទាល់ និង តាមប្រព័ន្ធ ZOOM។ ជាពិសេសថ្លែងអំណរគុណដល់មជ្ឈមណ្ឌលជាតិ ដែលបានផ្តល់ទីតាំងបណ្តុះបណ្តាលសមរម្យសម្រាប់វគ្គនេះ៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត