ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យអគារនុរក្សពង្រឹងសមត្ថភាពបន្ថែមដោយត្រូវមានជំនាញប្រើប្រាស់ អាវុធខ្លី និងក្បាច់គុណ
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឆែម សាវុធ បានធ្វើការ ណែនាំដល់អគារនុរក្ស នៃអគ្គនាយកពន្ធនាគារ គប្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត តាមរយៈការ បណ្តុះបណ្តាលជំនាញ ប្រើប្រាស់អាវុធខ្លី ក្បាច់គុណ និងប្រើប្រាស់ដំបងនៅនឹងកន្លែង រួមទាំងជំនាញ ផ្សេងៗទៀត។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានពន្ធនាគារ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆែម សាវុធ បានលើកឡើងថា ក្នុងនាមជាអគារនុរក្ស «ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់ ការស្វែងយល់ពីច្បាប់ លិខិតបទដ្ឋាននានា និងពង្រឹងសមត្ថភាពការងារជំនាញដល់មន្ត្រីត្រូវជំរុញការងារបណ្តុះបណ្តាលជំនាញដល់មន្ត្រីទាំងនៅក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការធ្វើផែនការការងារបណ្តុះបណ្តាលជំនាញប្រចាំឆ្នាំ ពង្រឹងសមត្ថភាពបច្ចេក វិទ្យាឌីជីថល និងត្រូវមានកម្មវិធីបណ្តុះបណ្តាលជំនាញប្រើប្រាស់អាវុធខ្លី ក្បាច់គុណនិងការប្រើប្រាស់ដំបងនៅនឹងកន្លែង»។
ឯកឧត្តមបានបន្ថែមទៀតថា ត្រូវបន្តពង្រឹងវិន័យមន្ត្រី ការគ្រប់គ្រងជនជាប់ឃុំ ស្របតាមជំនាញវិជ្ជាជីវៈ បទដ្ឋានគតិយុត្ត បទបញ្ជាផ្ទៃក្នុងពន្ធនាគារ នីតិវិធីពន្ធនាគារ និងច្បាប់ស្តីពីពន្ធនាគារ ពិសេសផ្តោតលើការបែងចែកចំណាត់ថ្នាក់សន្តិសុខបានត្រឹមត្រូវ ហើយត្រូវបន្តរឹតបន្តឹង វិធានការឆែកឆេរ ដើម្បីទប់ស្កាត់ការលួចនាំចូលវត្ថុ សម្ភារហាមឃាត់នានាចូលក្នុងពន្ធនាគារជាដើម។
ឯកឧត្តមបានលើកឡើងទៀតថា ត្រូវពង្រឹងរបៀបរបបធ្វើការងារពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាមរយៈការងារនិងកិច្ចសហការតាមតួនាទី ភារកិច្ចរៀងៗខ្លួន ជៀសវាងបែងចែកការប្រកាន់បក្សពួកនិយមក្នុងអង្គភាព និងត្រូវពិនិត្យឱ្យបានហ្មត់ចត់ការស្នើសុំតែងតាំង ការដំឡើង ឋានន្តរស័ក្តិត្រូវផ្អែកតាមគោលការណ៍ច្បាប់នីតិវិធីដែលបានកំណត់ និងស្របតាមគោលការណ៍វិភាគមុខងារក្របខ័ណ្ឌមន្ត្រីពន្ធនាគារ។ ត្រូវបន្តលើកកម្ពស់សេវាសុខភាព អនាម័យជនជាប់ឃុំ តាមរយៈការពង្រឹងនូវសមត្ថភាពជំនាញដល់មន្ត្រីពេទ្យពន្ធនាគារ ការស្វែងរកជំនួយផ្នែកបច្ចេកទេស និងសម្ភារៈពេទ្យ ឬស្វែងរកដៃគូសហការផ្នែកសេវាសុខាភិបាលក្នុងគោលដៅធានាបាននូវការពិនិត្យថែទាំព្យាបាលទាន់ពេលវេលា។
ជាមួយគ្នានោះឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឲ្យបន្តយកចិត្តទុកដាក់លើការងារសមាហរណកម្មជនជាប់ឃុំ តាមរយៈការពង្រឹងកម្មវិធី អប់រំកែប្រែ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាប់ឃុំ និងត្រូវបន្តកិច្ចសហការ ជាមួយអង្គការដៃគូរនានា ដើម្បីស្វែងរកការគាំទ្រទាំងមធ្យោបាយ សម្ភារៈបច្ចេកទេស បម្រើដល់កម្មវិធីអប់រំកែប្រែបណ្តុះណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មជនជាប់ឃុំ រៀបចំឱ្យមានកម្មវិធីធ្វើវិបស្សនា និងជំរុញការអានសៀវភៅឱ្យបានទៀងទាត់ ព្រមទាំងអនុវត្តកម្មវិធីប្រឡងប្រណាំងក្នុងទណ្ឌិតឱ្យបានហ្មត់ចត់និងសុក្រិត្យបំផុត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឆែម សាវុធ ក៏បានស្នើឲ្យបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាភាពចង្អៀតណែន នៃជនជាប់ឃុំក្នុងនោះត្រូវសហការល្អជាមួយក្រសួងយុត្តិធម៌ដើម្បីពង្រឹងការងារបន្ធូរបន្ថយទោស និងលើកលែងទោសការងារដោះលែងដោយមានលក្ខខណ្ឌ និងជំរុញការអនុវត្តទោសការងារសហគមន៍ ព្រមទាំងត្រូវបន្តសហការជាមួយស្ថាប័នតុលាការដើម្បីពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម សាលដីកាស្ថាពរផងដែរ៕
អត្ថបទ បាន ចក់










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា