ព័ត៌មាន
ធនាគារជាតិ និងគណៈមេធាវីកម្ពុជាចុះ MOU សហការលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យធនាគារ
ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា (MOU) សហការលើកកម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុង ការអនុវត្តច្បាប់។
ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណា ចក្រកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការលើក កម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យ ធនាគារ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ និងបទប្បញ្ញត្តិនៅក្នុងវិស័យធនាគារ និងកំណត់ពីការពង្រឹង និងពង្រីកវិសាលភាពនៃការបណ្តុះបណ្តាល ព្រមទាំងការផ្សព្វផ្សាយច្បាប់ ក្រមរដ្ឋប្បវេណី ព្រមទាំងច្បាប់ និងបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់។
អនុស្សរណៈនេះនឹងរួមចំណែកលើកកម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព ព្រមទាំង ការពារផលប្រយោជន៍របស់អតិថិជន និងរក្សាទំនុកចិត្តរបស់សាធារណជន ក្នុងវិស័យធនាគារ។ ការងារដែលត្រូវបន្តអនុវត្តក្រោម វិសាលភាពនៃអនុស្សារណៈនៃការយោគយល់រួមមាន៖ ការអនុវត្តហ៊ីប៉ូតែក សន្តតិកម្ម និងការអនុវត្តពាក់ព័ន្ធនឹងមូលប្បទានបត្រ។
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការការពារអតិថិជន និងរក្សាទំនុកចិត្តរបស់សាធារណជន ក្នុងវិស័យធនាគារ, ធនាគារជាតិ នៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងរួមគ្នាសិក្សាលើយន្តការដោះស្រាយវិវាទដូចជា នីតិវិធីផ្សះផ្សា សម្របសម្រួល និងការចរចាដោយសន្តិវិធី។ កិច្ចសហការនេះ នឹងផ្តោតលើការសិក្សាលើលទ្ធភាពដោះស្រាយករណីឥណទានមិនដំណើរការ (NPL) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អតិថិជន កាត់បន្ថយបំណុលមិនដំណើរការរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងជួយសម្រួល ដល់អតិថិជនក្នុងការដោះស្រាយបញ្ហាទូទាត់បំណុល ឬបញ្ហាហិរញ្ញវត្ថុផ្សេងៗមុនឈានដល់នីតិវិធីតុលាការ។
ក្រៅពីចំណុចសហការជាក់លាក់ទាំងនេះ ស្ថាប័នទាំងពីរក៏បានលើកយកចំណុចសំខាន់ នៃការគាំទ្រការប្រើប្រាស់ប្រាក់រៀល សម្រាប់ សេវាមេធាវី ដើម្បីលើកកម្ពស់ប្រើប្រាស់រូបិយវត្ថុជាតិ និងអធិបតេយ្យភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសា្មរតីគាំទ្រ និងជំរុញការប្រើ ប្រាស់ប្រាក់រៀលក្នុងជីវភាពពិតឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា