ព័ត៌មាន
ខេត្តកណ្តាលជាប់លំដាប់លេខ២ ក្នុងការទទួលបានការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានអ្នកចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចំនួន ប្រមាណ ២៧ ពាន់នាក់ ខណៈខេត្តមួយនេះគឺជាខេត្តយុទ្ធសាស្ត្រមួយ ដែលមានប្រជាជនច្រើននិងមានសេដ្ឋកិច្ចផ្សារភ្ជាប់ នឹង រាជធានីភ្នំពេញ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកណ្តាល នាចុងសប្តាហ៍កន្លងមកថា ការចុះឈ្មោះ និងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីធំធាត់ មានសារៈសំខាន់ណាស់ សម្រាប់ដំណើរការអភិវឌ្ឍជាតិ ពិសេសការសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល, ឯកឧត្តមក៏ បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរួមមានដូចជា ការទទួលបានអត្តសញ្ញាណច្បាស់លាស់ លទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញសេវា គាំពារសង្គម ការលើកលែង កាតព្វកិច្ចពន្ធនិងការអនុគ្រោះពន្ធជាដើម។
ទន្ទឹមនឹងនោះអត្ថប្រយោជន៍ថ្មីៗ ត្រូវបានបន្តរៀបចំដោយស្ថាប័នរដ្ឋនិងឯកជនដូចជា ការធានារ៉ាប់រងអាយុជីវិតសម្រាប់ គ្រោះថ្នាក់បុគ្គលជាក្រុមពីក្រុមហ៊ុន Manulife, បណ្ណជំនួយថវិកា (Grant Voucher) ចំនួន១លានរៀល ពីមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី “តេជោ” សម្រាប់សហគ្រាសធុនមីក្រូ ចាប់យកដំណោះស្រាយ ការបណ្តុះបណ្តាល និងការប្រឹក្សាផ្នែកឌីជីថល សម្រាប់ អាជីវកម្ម។ មូលនិធិអភិវឌ្ឍន៍ជំនាញ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីព ក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។
ឯកឧត្តម ហែម វណ្ណឌី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យចូលរួមចុះឈ្មោះ ដើម្បី រក្សាដំណែងខេត្តកណ្តាល ជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេ លំដាប់ទីពីរនៅទូទាំងប្រទេស ដោយបន្ថែមថា ការចុះឈ្មោះនឹង បម្រើដល់ការរីកចម្រើនផ្ទាល់ខ្លួន និងពង្រឹងសេដ្ឋកិច្ចរបស់ខេត្តជារួម។ គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថ្នាលឌីជីថលចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានទទួលសំណើចុះឈ្មោះចំនួន ២៣៤ ពាន់នៅទូទាំងប្រទេស ខណៈខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់ លេខ២ បន្ទាប់ពីរាជធានីភ្នំពេញផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត, ខេត្តកណ្តាលមានប្រជាជនជិត ១,៤ លាននាក់ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ៦៦ ពាន់នាក់ នៅក្នុងអាជីវកម្មមុខរបរ និងការងារអាទិភាពទាំង ១៥ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ២០២៤ មានចំនួន ២.៤៥៦ ដុល្លារ កើនឡើង ១៨១ ដុល្លារ ធៀបនឹងឆ្នាំ២០២៣។ នេះជាកំណើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះក៏មានការរួមចំណែកសំខាន់ ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផងដែរ។ រដ្ឋបាលខេត្តក៏បានលើកឡើងពីយន្តការអនុវត្តជាក់ស្តែង រួមទាំងការបង្កើតគណៈកម្មាធិការថ្នាក់ខេត្តនិងក្រុង-ស្រុកដែលធ្វើ ឱ្យខេត្តទទួលបានលទ្ធផលចុះឈ្មោះខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី,








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា