ព័ត៌មាន
យោធភូមិភាគទី៤ បាននាំយកថវិកាមូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផា ខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ប្រតិភូយោធភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បាននាំយកថវិកាចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) ប្រគល់ជូនដល់មន្ទីរពេទ្យជ័យវរ័្មនទី៧ (គន្ធបុប្ផា) ខេត្តសៀមរាប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានមានប្រសាសន៍ថា ថវិកាដែលនាំមកចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ជាការចូលរួមវិភាគទានដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្ត របស់នាយទាហាន នាយទាហានរង និងពលទាហាន យោធភូមិភាគទី៤ ហើយក៏ជាការឆ្លើយតបទៅតាមការអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នសម្តេចជាប្រធានព្រឹទ្ធ សភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅវិមានសន្តិភាព រាជធានីភ្នំពេញកន្លងទៅ និងបន្តមករាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តអនុវត្តយ៉ាងសកម្មនូវ កម្មវិធីគាំពារសង្គម ការពាររឹងមាំខឿនសុខភាពរបស់ប្រជាជន ជាពិសេសសកម្មភាពមនុស្សធម៌ រួមចំណែកគាំទ្រលើកស្ទួយកិច្ចដំណើរការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាពជូនស្រ្តីសម្រាលកូន និងកុមារកម្ពុជាដោយមិនគិតថ្លៃ។
ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ អគ្គនាយក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងសហការីព្រមទាំងប្រជាជននៃប្រទេសស្វីស ដែលបានបន្តបេសម្មរបស់សាស្រ្តាចារ្យបណ្ឌិត Dr.med.Beat Richner ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា-ស្វីស ជួយឧបត្ថម្ភគាំទ្រ ប្រកបដោយកាយវិការមនុស្សធម៌ចំពោះប្រជាជនកម្ពុជា និងសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រីវិជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ បុគ្គលិក មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបានលះបង់ប្រកបដោយគំរូវីរភាពដ៏ឧត្ដម ជួយសង្គ្រោះស្រ្តីសម្រាលកូន និងជួយសង្គ្រោះព្យាបាលកុមារកម្ពុជា បង្កើតបានស្នាមញញឹម និងក្ដីសង្ឃឹម ជាទីទុកចិត្តដល់ប្រជាជនកម្ពុជា។
លោកសាស្រ្តាចារ្យមហាបរិញ្ញា យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានកោតសរសើរចំពោះវីរៈភាពអង់អាចក្លាហានរបស់ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៤ ដែលបានការពារយ៉ាងរឹងមាំអធិបតេយ្យ បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពសង្គម។ មិនត្រឹមតែបំពេញភារកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ប្រកបដោយការតស៊ូ ហ៊ានលះបង់គ្រប់បែបយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែឆ្លៀតចំណាយពេលវេលាដ៏មានតម្លៃ ថែមទាំងលះបង់ថវិកាផ្ទាល់ខ្លួនមកជួយដល់កិច្ចការមនុស្សធម៌សង្គមថែមទៀតផង។ ក្នុងនោះដែរលោកនាយកក៏បានថ្លែងអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ យោធភូមិភាគទី៤ ដែលតែងតែនាំយកថវិកា មកចូលរួមមូលនិធិគន្ធបុប្ផាកម្ពុជា ផ្ដល់នូវលទ្ធភាពបន្ថែមទៀតដល់កិច្ចការបម្រើសុខមាលភាពជូនស្រ្តី និងកុមារកម្ពុជា ជាបន្តបន្ទាប់៕









-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត