ព័ត៌មាន
យុវជនជាងមួយពាន់នាក់ចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិតខ្ពស់
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំកម្មវិធីបើកបវេសនកាល និងតម្រង់ទិសសិស្ស និស្សិត ឆ្នាំសិក្សា២០២៥-២០២៦។ បើតាមការឱ្យដឹងរបស់វិទ្យាស្ថាន សម្រាប់ឆ្នាំនេះ ទទួលបានការចុះឈ្មោះពីសិស្ស និស្សិត ដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) កម្រិតខ្ពស់លើគ្រប់មុខជំនាញ សរុបចំនួនប្រមាណ ១ ២០០នាក់។
នៅក្នុងពិធីបើកបវេសនកាល និងតម្រង់ទិសសិស្ស និស្សិត ឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំរុញឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាព ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចជាតិ។
ឯកឧត្តមនាយក បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ ជាការកត់សម្គាល់យុវជន យុវនារី កាន់តែច្រើនបានងាកមកចាប់អារម្មណ៍ក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ក្នុងនោះ ទទួលបានការចុះឈ្មោះចូលរៀនទៅលើមុខជំនាញផ្សេងៗ មានដូចជា វិស្វកម្ម, មេកានិករថយន្ត, បរិក្ខាត្រជាក់អគ្គិសនី, មេកានិកឧស្សាហកម្ម, ព័ត៌មានវិទ្យា និងបន្ស៊ីលោហៈ។ ឯកឧត្តម បានប្តេជ្ញាចិត្តថា នឹងពង្រឹងបន្ថែមនូវការបង្ហាត់បង្រៀនជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ឱ្យទទួលបានការអប់រំដែលមានស្តង់ដារ និងឱ្យក្លាយជាធនធានដែលមានជំនាញមួយច្បាស់លាស់ អាចរកការងារធ្វើ និងជាការងារដែលមានតម្រូវការទីផ្សារបច្ចុប្បន្ន និងពេលអនាគត។
សូមជម្រាបជូនបន្ថែមថា នៅក្នុងកម្មវិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ក៏មានរៀបចំពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន និងបានអញ្ជើញតំណាងក្រុមហ៊ុនដែលជាដៃគូ និងអង្គការនានា ដើម្បីធ្វើការតម្រង់ទិសជូនដល់សិស្ស និស្សិត និងអាណាព្យាបាល ដើម្បីបង្ហាញឱ្យឃើញថា ក្រៅពីការបណ្តុះបណ្តាលជំនាញ វិទ្យាស្ថានក៏មានកិច្ចសហការយ៉ាងល្អជាមួយបណ្តាក្រុមហ៊ុន និងអង្គការដែលជាដៃគូ ដើម្បីផ្តល់ឱកាសដល់សិស្ស និស្សិត ចុះហាត់ការដោយផ្ទាល់ និងមានឱកាសការងារដ៏សម្បូរបែបផងដែរក្រោយបញ្ចប់ការសិក្សា ឬក៏អាចរៀនបណ្តើរ ធ្វើការបណ្តើរបានដូចគ្នាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ