ព័ត៌មាន
កាកបាទក្រហមកម្ពុជា ពង្រឹងវិស័យអាទិភាពទាំង៤ ដល់មន្ត្រីប្រតិបត្តិសាខាខេត្តរតនគិរី
ព្រឹកថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ នៅសាលមហោស្រពរតនៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម សំអឿន ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ រួមមាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៩ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ សរុប១៦៣នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៤៨ នាក់។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី អាណត្ដិទី៦ រួចមកលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា បានចូលរួមកិច្ចប្រជុំតម្រង់ទិស ស្តីពី ការងារអភិបាលកិច្ច និងគ្រប់គ្រង ជាមួយសមាជិក សមាជិកគណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខាក្រុងស្រុកទាំង៩ ព្រមទាំងមន្ត្រីប្រតិបត្តិសាខាខេត្តរតនគិរី ទាំងអស់ ដើម្បីបន្តពង្រឹង និងពង្រីកសកម្មភាពវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។
សកម្មភាពវិស័យអាទិភាពទាំង៤ រួមមាន៖
១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ
២- សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍
៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤- ការអភិវឌ្ឍន៍ស្ថាប័ន
ស្របតាមអនុសាសន៍របស់ សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវបានជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ត្រូវតែឈ្មុសឈ្មុល ស្វែងរកអ្នកត្រូវការឱ្យជួយ នឹងជួយឱ្យបានទាន់ពេលវេលា, ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងហានិភ័យក្នុងការប្រើប្រាស់ផ្លាស់ស្ទិក, ចូលរួមជាមួយក្រសួងបរិស្ថាន ដាំដើមឈើ ដើម្បីអព្យាក្រឹតបូន និងបន្តការផ្សព្វផ្សាយសារអប់រំអំពីជំងឺមិនឆ្លងសំខាន់ចំនួន៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាភផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវដូចជាផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹងនិងការជក់បារី។ល។ ឱ្យកាន់តែសកម្ម និងផុសផុលថែមទៀត ដើម្បីធ្វើឱ្យប្រជាជន ក្លាយជាធនធានដ៏មានសារៈសំខាន់ដោយមានទាំងចំណេះជំនាញ និងសុខភាពល្អ ក្នុងការអភិវឌ្ឍសង្គមជាតិ។
បន្ថែមពីនេះលោកជំទាវ ពុំ ចន្ទីនី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ជាសមាគមឯករាជ្យ តែស្ថិតក្រោមច្បាប់រដ្ឋាភិបាលកម្ពុជា គឺមានតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា