ព័ត៌មាន
សាកលវិទ្យាលយ័ស្វាយរៀងខេត្តស្វាយរៀងរៀបចំពិពណ៏ការងារ
ស្វាយរៀង ៖ សាកលវិទ្យាលយ័ស្វាយរៀងខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២៥នេះ មានរៀបចំពិពណ៏ការងារ ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង និងមានការអញ្ចើញ ចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ នៅក្នុង រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រសួងពាក់ពន្ធ័ គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិស្ស និសិត្យប្រមាណជាង១ពាន់នាក់ ។
កញ្ញា រដ្ឋ ចន្ទ័ស្រីនៅ អ្នកសម្របសម្រួល មជ្ឈមណ្ឌលការងារសាកលវិទ្យាលយ័ស្វាយរៀង បានបញ្ជាក់ថាការរៀបចំពិពណ៏ការងារ ក្នុងឆ្នាំ២០២៥នេះគឺជាឆ្នាំទី២ កាលពីឆ្នាំមុនការរៀបចំរបស់សាកលវិទ្យាលយ័ស្វាយរៀងមានការគាំទ្រគម្រោងពី(យូ.អេស.អាយ.ឌី) ចំណែកឆ្នាំនេះសាកលវិទ្យាលយ័ស្វាយរៀងទទួលបានគាំទ្រពីគម្រោង(ចាយការ) គោលបំណងរបស់ ពិពណ៏ការងារគឺ ទី១ ផ្តល់ឪកាសដល់ សិស្ស និសិត្យ និងអតីតនិសិត្យ បានយល់អំពី បរិបទការងារក្នុងក្រុមហ៊ុន ក៏ដូចជាបង្កើតឪកាសទទួលបានការងារ និងហាត់ការពិតប្រាកដ ។ ទី២ បំប៉នធនធានមនុស្សកម្ពុជាជំនាន់ថ្មី អោយមានជំនាញស្វែងរកការងារ .ការរៀបចំc .v ការសម្ភាសន៏ជាមួយនិងការយល់ដឹងអំពីតម្រូវទីផ្សារការងារ ។ ទី៣ បង្កើតវេទិការអោយក្រុមហ៊ុន អាចចែករំលែកពី បរិបទការងាររបស់ខ្លួន និងអាចធ្វើសម្ភាសន៏ផ្ទាល់នៅទីតាំងសាកលកវិទ្យាលយ័ ។ និងទី៤ បង្កើតសហគមន៏រវាងសិស្ស និសិត្យ អតីតនិសិត្យ និងក្រុមហ៊ុន ដើម្បីជួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកនាអនាគត ។
ថ្លែងមានប្រសាសន៍បើកពិពណ៏ការងារ ក្នុងឱកាសនោះ ឯកឧត្តមសោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសំដែងអបអរសាទរចំពោះ សាកលវិទ្យាល័យស្វាយរៀង រដ្ឋបាលខេត្ត និងគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ដែលបានសហការរៀបចំពិពណ៌នេះឡើង ជូនដល់សិស្ស និស្សិត បានជួបជុំស្វែងយល់ពីតម្រូវការ ការងារ និងស្វែងរកការងារធ្វើ របស់សិស្ស និស្សិតនៅក្នុងខេត្តនិងខេត្តជិតៗ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបានបញ្ជាក់ថាការបណ្ដុះបណ្ដាលធនធានមនុស្ស រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ឯការងារប្អូនៗជាសិស្ស និស្សិត ត្រូវស្វែងរកការងារធ្វើដោយខ្លួនឯង ជាក់ស្ដែងថ្ងៃនេះតាមរយះ ពិព័រណ៍ការងារ ជាឱកាសអោយប្អូនៗសិស្ស និស្សិត ដែលមានបំណងស្វែងរកការងារធ្វើ ត្រូវសិក្សា ស្វែងយល់ពីការងារដែលខ្លួនចង់ធ្វើ ជាមួយក្រុមហ៊ុនសហគ្រាសឬគ្រឹះស្ថានណាមួយ ឲ្យបានច្បាស់លាស់មុន និងចូលសម្ភាសន៍ដោយតាំងចិត្តចេះគឺជាប់។
សូមបញ្ជាក់ថាពិពណ៏ការងារដែលសាកលវិទ្យាលយ័ស្វាយរៀងរៀបចំនេះមានរយះពេល១ថ្ងៃពេញ ដោយមានក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថានផ្សេងៗជាង៧០នៅក្នុងខេត្តនិងរាជធានីបានមកចូលរួម ។ ដោយ ៖ ភា សារិត










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា