ព័ត៌មាន
រដ្ឋបាលខេត្ដសៀមរាបបើកឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងសំណូមពរដើម្បីយកសំណើរដោះស្រាយជូនក្រៅប្រព័ន្ឋតុលា
រដ្ឋបាលខេត្តសៀមរាប និងសមាជិកក្រុមប្រឹក្សាខេត្ដ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៤ ដែលធ្វើឡើងនៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋបញ្ចេញមតិនិងសំណូមពរ ដើម្បីអាចដោះស្រាយជូនពួកគាត់ក្រៅប្រព័ន្ធតុលាការ។
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប ក៏បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ក្នុងផ្សការព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីអត្ថប្រយោជន៍នៃសមាជិក (ប.ស.ស) សម្រាប់បងប្អូនទៅលើការថែទាំ សុខភាព និងគ្រោះថ្នាក់ការងារជាយថាហេតុណាមួយ និងដើមី្បសម្រួលការកាត់បន្ថយបង់ថ្លៃព្យាបាលជូនបងប្អូនពេលទៅមណ្ឌលសុខភាពណាមួយ និងណែនាំ ដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ពីអត្ថប្រយោជន៍ កម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ 1.5លាននាក់ ដែលបានផ្តល់ឱកាសជូនដល់សិស្សានុសិស្ស ប្អូនៗ រៀនជំនាញឱ្យចេះពិតប្រាដក ក្នុងការងាយស្រួលស្វែងការងារធ្វើ ស្របតាមទៅអនុសាសន៏របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រៀនឱ្យចេះ ឱ្យចប់ មានការងារធ្វើ និងក៏ដូចជាការរឹតបន្តឹងការរំលោបបំពានដីក្នុងតំបន់ឧទ្យានជាតិភ្នំគូលែន និងសួនកេសរកូល ដែលជាតំបន់ស្រាវជ្រាវ និងអភិរក្សសំខាន់របស់ខេត្ត។
លោកអភិបាលរងខេត្ត ក៏បានបន្តថា បញ្ហាក្មេងទំនើង បញ្ហាអំពើហិង្សាទៅលើស្រ្តីនិងក្មេងស្រី បញ្ហាទំនាក់ទំនងតាមប្រព័ន្ធអនឡាញ ទាក់ទងយេនឌ័រ ករណីគ្រឿងញៀន បារីអេឡិចត្រូនិច ត្រូវតែបង្ក្រាឱ្យបានទាន់ពេលវេលា និង ជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តឲ្យបាននៅភូមិ-ឃុំ សុវត្ថិភាព ដែលរាជរដ្ឋាភិបាលចែកមកទាំង៧ចំនុច ឲ្យបានជាប់ជួនជានិច្ច និងដោះស្រាយបញ្ហាមួយចំនួនជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានទាន់ពេលវេលា។
ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ក្នុងវេទិការនេះដែលទទួលយកមតិយោបល់ ឬកង្វល់ បញ្ហាប្រឈម ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានបញ្ហាមិនទាន់ដោះស្រាយរួច ឬមិនពេញចិត្តត្រង់ចំណុចណាមួយ អាចលើកមកបញ្ចេញមតិយោបល់ និងសំណូមពរណាមួយដែលអាជ្ញាធរ ឬ តាមរយៈរដ្ឋបាលខេត្ត អាចដោះស្រាយជូនក្រៅប្រព័ន្ឋតុលា និង រំលុតរាល់វិវាទដែលតែងកើតមាននៅក្នុងស្រុករបស់ខ្លួន ក្នុងការដោះស្រាយនូវរាល់សំណូមពររបស់ប្រជាពលរដ្ឋលើកឡើង ឲ្យប្រកបដោយសន្តិវិធី និងមានប្រសិទ្ធិភាពខ្ពស់។
សូមជម្រាបជូនថា វេទិការនេះ ក្រុមការងារទទួលបានសំណួរ សំណូមពរ សរុបចំនួន២៣ ពីប្រជាពលរដ្ឋ។ ក្នុងនោះសំណួរផ្ទាល់មាត់ចំនួន៩ ដោយបានមន្ត្រីជំនាញ និងឆ្លើយតបភ្លាមៗនៅនិងកន្លែង។ ដោយឡែក សំណួរសំណូមពរដែលលាយលក្ខណ៍អក្សរចំនួន១៤ ដោយនៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមការងារនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ព្រមទាំងនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនពេលក្រោយ៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ