ព័ត៌មាន
ក្រសួងសុខាភិបាល និង US-ASEAN លើកកម្ពស់សុខុមាលភាពប្រជាជន ឈានទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល US-ABC អមដំណើរ ដោយប្រធាន-តំណាងក្រុមហ៊ុន។
ក្នុងជំនួបនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ដឹកនាំដោយលោក លោក Jack Myint ចំពោះការវិនិយោគកន្លងមកក្នុងវិស័យសុខាភិបាលកម្ពុជា រួមមានការចុះបញ្ជីសម្ភារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំសុខភាពប្រជាជន។
លោក Jack Myint ប្រធានគណៈប្រតិភូ US-ABC បានថ្លែងអបអរសាទរ និងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃវិស័យសុខាភិបាលកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ដោយផ្អែកលើការគោរពច្បាប់ តម្លៃសមរម្យ សុវត្ថិភាព និងគុណភាពខ្ពស់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត US-ABC ឱ្យពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល រួមទាំងការកសាងសមត្ថភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្តសហគមន៍ និងពង្រីកកិច្ចសហប្រតិបត្តិការ ការថែទាំមនុស្សចាស់ ផ្នែកជំងឺ និងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាលគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់គណៈប្រតិភូធុរកិច្ច US-ABC ដែលបានបញ្ជាក់ជំហរក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន7 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ