ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចធិបតី អញ្ជើញប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) ខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះចៅ អធិការវត្តហរិរក្សរាជិនី (ហៅវត្តវាំងចាស់) និងព្រះមន្ត្រីសង្ឃ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ។
និមន្ត/អញ្ជើញរួមាន សម្ដេចឧត្តមវង្សា កិត្តិបណ្ឌិត មួង រ៉ា ព្រះសង្ឃនាយករងទី៣ ព្រះថេរានុថេរៈ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មន្រ្តីរាជការបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ ចំនួន ៧៧៥ អង្គ/នាក់។
ថ្លែងទៅកាន់អង្គពិធីឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គដែលគង់នៅទីអារាមវត្តដ៏ចំណាស់នេះ ជាពិសេស ព្រះឥន្ទសិរីវង្ស តាម វិបុល ដែលត្រូវបានតែងតាំងជាព្រះចៅអធិការថ្មីនៃវត្តហរិរក្សរាជនី ហៅវត្តរាំងចាស់។

ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ លោកតា លោកយាយ ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដែលបានរួមចំណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្ត ហើយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តថ្មី នឹងធ្វើឱ្យវត្តអារាមនេះកាន់តែមានភាពសុខដុម និងអភិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់បន្ថែមទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ជាក់ស្តែងវត្តវាំងចាស់ដែលមានអាយុកាល ១៧០ឆ្នាំ និងមានផ្ទុកទៅដោយគម្ពីរ ដីកា ទាំងភាសាបាលី និងសម្រាយ ជាកន្លែងសាបព្រោះចំណេះដឹងក្នុងព្រះពុទ្ធសាសនា ចងវេញជាធ្លុងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ ដើម្បីចូលរួមចំណែកការពារ អភិរក្ស វប្បធម៌ ប្រពៃណី អក្សរសាស្ត្រ អត្តសញ្ញាណជាតិ និងបុព្វហេតុសង្គមជាតិ គ្រប់ៗជំនាន់។ ជាអកុសល សមិទ្ធផលជាច្រើនត្រូវបានរងការបំផ្លិចបំផ្លាញស្ទើរគ្មានសល់នាសម័យសង្គ្រាម។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានរំលេចអំពីភាពសំខាន់ នៃកត្តាសុខសន្តិភាពដែលកើតចេញពី ថ្ងៃជ័យជម្នះ៧ មករា ដែលបានសង្រ្គោះអាយុជីវិតរបស់ប្រជាជនខ្មែរចេញពីគ្រោះមរណៈ និងបានផ្តល់ជាឱកាសឱ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា ជាពិសេសព្រះពុទ្ធសាសនា បានរស់រានឡើងវិញ កសាងបានជាសមិទ្ធផលថ្មីៗ និងបានរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ៕










អត្ថបទ៖ រដ្ឋា
-
PR NEWS6 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា5 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់