ព័ត៌មាន
១០ខែឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងពីប្លាស្ទិកមានទឹកប្រាក់សរុបជិត២ពាន់លានដុល្លារ
កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងផលិតផលធ្វើពីប្លាស្ទិក នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់ សរុបប្រមាណជិត ២ ពាន់លានដុល្លារ ដែលផលិតផលទាំងនេះបានគាំទ្រដល់កំណើននៃការនាំចេញទំនិញសរុបរបស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ក្នុងនោះសម្រាប់ការរនាំចេញរយៈពេល ១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទ មានទំហំទឹក ប្រាក់សរុបប្រមាណជិត ២៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលបាននាំចេញក្នុងរង្វង់ប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។
ជុំវិញការនាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងប្លាស្ទិក បើយោងតាមបទបង្ហាញរបស់ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ ប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ នៅកម្ពុជា បានលើកឡើងឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ ការនាំចេញសំបកកង់ថ្មី និងផលិតផលធ្វើពីកៅស៊ូ មានទឹកប្រាក់ជិត ១ ១០០ លានដុល្លារ, កៅស៊ូធម្មជាតិ និងជ័ឈើធម្មជាតិប្រហាក់ប្រហែលជាង ៤២៤ លានដុល្លារ, កៅស៊ូសំយោគ និងកៅស៊ូបានពីប្រេង ផលិតជាបន្ទះ និងសន្លឹកជាដើម ជាង ៥៧ លានដុល្លារ, គ្រឿងបន្ទាប់បន្សំធ្វើពីកៅស៊ូជាង ១៥ លានដុល្លារ។
ចំណែកការនាំចេញផលិតផលធ្វើពីប្លាស្ទិករួមមាន៖ សម្ភារៈសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក មានទឹកប្រាក់ជាង ១៦១ លាន ដុល្លារ, វត្ថុធ្វើពីប្លាស្ទិកសម្រាប់បម្រើការជញ្ជូន និងវេចខ្ចប់ ៦២ លានដុល្លារ, សម្ភារៈធ្វើពីប្លាស្ទិក និងសម្ភារៈធ្វើពីវត្ថុផ្សេងទៀត ៥៩ លានដុល្លារ, បំពង់ទុយោ ទុយោបត់បាន និងគ្រឿងបន្ទាប់សន្សំ ជិត ១៥ លានដុល្លារ, សម្ភារៈតុអាហារ សម្ភារៈចង្ហ្រានបាយ និងដទៃទៀត ជិត ១៣ លានដុល្លារ និងកម្រាល ការ៉ូ ជញ្ជាំង និងពិដានធ្វើពីប្លាស្ទិក ជាង ៩ លានដុល្លារផងដែរ។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា