ព័ត៌មាន
គ្រូ និងក្រុមហ៊ុនឯកជនអំពាវនាវអាព្យាបាលជំរុញកូនៗឱ្យរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីរួមចំណែកជួយសង្គមជាតិ ស្របតាមគោលនយោបាយជាតិ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនឯកជនជាដៃគូ បានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាល លើកទឹកចិត្តកូនៗ ប្រសិនបើពុំទាន់មានលទ្ធភាពក្នុងការបញ្ជូនកូនៗទៅសិក្សានៅសាកលវិទ្យាល័យទេ សូមជំរុញកូន ឬសាច់ញាតិឱ្យរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច តាមរយៈការជំរុញអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ។
ឯកឧត្តមនាយក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គិតចាប់តាំងពីអាណិត្តមុន រហូតមកដល់បច្ចុប្បន្ននេះ ប្រមុខថ្នាក់ដឹកនាំ គឺលោកមានការយកចិត្តទុកដាក់ខ្ពស់ណាស់ទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសក្នុងអាណិត្តទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតកាន់តែសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស។ ខណៈដែលពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានការប្រែប្រួល មានការយកចិត្តទុកដាក់ មានការអភិវឌ្ឍន៍ និងមានការចាប់អារម្មណ៍ច្រើនលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីសាធារណៈជន ក៏ដូចជាយុវជន សិស្ស និស្សិត។
នៅក្នុងកម្មវិធីបើកបវេសនកាល និងតម្រង់ទិសសិស្ស និស្សិត ឆ្នាំសិក្សា២០២៥-២០២៦ របស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ តំណាងក្រុមហ៊ុន សហគ្រាស មកពីវិស័យផ្សេងៗគ្នា បានធ្វើបទបង្ហាញ និងលើកទឹកចិត្តដល់អាណាព្យាបាល និងសិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ និងចាប់យកឱកាសនៃការសិក្សាជំនាញបច្ចេកទេស និង វិជ្ជាជីវៈឱ្យបានម៉ត់ចត់ ពីព្រោះថា ដើម្បីជោគជ័យក្នុងជីវិត យុវជនត្រូវមានចំណង់ ចំណេះ ជំនាញ អត្តចរិត និងចំណង់ទាក់ទង។ បន្ថែមពីនេះ យុវជនក៏គួរតែមានអត្តចរិតល្អ និងត្រូវគិតគូរ ដោយសារនៅក្នុងប្រព័ន្ធអប់រំ គឺតែងតែអប់រំយុវជនឱ្យមានចរិតសុភាពរាបសា រម្យទម ចេះគោរពចាស់ទុំ ដូច្នេះនៅក្នុងពិភពការងារ យុវជនត្រូវព្យាយាមអនុវត្តប្រកបដោយបញ្ញា។
សូមជម្រាបជូនថា នៅក្នុងឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ទទួលបានការចុះឈ្មោះពីសិស្ស និស្សិត ដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) កម្រិតខ្ពស់ សរុបចំនួនប្រមាណ ១ ២០០នាក់ លើមុខជំនាញសំខាន់ៗ ដូចជា មេកានិចយានយន្ត, បរិក្ខាត្រជាក់, ការផ្សារអគ្គិសនីដោយធូបនិងឧស្ម័ន, ការជួសជុលនិងថែទាំរថយន្ត និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា