ព័ត៌មាន
កីឡាករបញ្ចស៊ីឡាត់ពីររូប នាំយកមេដាយ ២គ្រឿង ជូនជាតិពីការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ នៅប៊្រុយណេ
នាអាកាសយាន្តដ្ឋានតេជោ កាលពីចុងសប្តហ៍កន្លងទៅ កីឡាករបញ្ចស៊ីឡាត់ពីររូប បាននាំយកមេដាយ២គ្រឿងមកជូនជាតិមាតុភូមិក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេ ឆ្នាំ២០២៥ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”។ ក្នុងនោះកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង។

ក្នុងបទសម្ភាសន៍ជាមួយBTV Sport កីឡាករទាំង២រូបបានបញ្ជាក់ថា ការទៅប្រកួតលើកនេះមានផលពិបាកខ្លះ ជាមួយនឹងស្មារតី រួមទាំងបច្ចេកទេសក្បាច់គុនផងដែរ ព្រោះពេលឡើងទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ពួកគេទាំង២បានចាញ់កីឡាករម្ចាស់ក្បាច់ គឺឥណ្ឌូនេស៊ី ទាំង២នាក់។ ទោះជាយ៉ាងណាកីឡាករទាំង២នាក់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីជំនះឧបសគ្គ ជាមួយនឹងម្ចាស់ក្បាច់គុនឈានទៅរកមេដាយមាសជាពុំខាន។

ជាមួយនេះដែរ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់ឲ្យដឹងថា មេដាយទំាង ២ គ្រឿងនេះ ជាគុណផលថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោមដឹកនាំរបសប្រធានសហព័ន្ធ ដែលបានប្រឹងប្រែងជំរុញ និងខិតខំប្រមូលផ្តុំ ក្រុមកីឡាករ-កីឡាការិនីយុវជន ថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតយុវជន អាស៊ីនៅប្រទេសប៉ារែនពេលថ្មីៗនេះ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ក៏បានដណ្តើមេដាយសំរិទ្ធជូនកម្ពុជាផងដែរ។

សូមជម្រាបថា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនី សរុបចំនួន ២៨រូប លើ ៣ ប្រភេទកីឡា រួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់។ដឹកនាំទៅចូលរួមដោយ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេដារូសាឡឹម ៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា