ព័ត៌មាន
កម្ពុជា-អ៊ីស្រាអែល ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ
ហ៊្សេរុយសាឡិម៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ្គីដន សាអា (Gideon Sa’ar) រដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ដែលនឹងកំណត់នូវយន្តការ និងអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាអាចពិចារណាក្នុងការទៅធ្វើការងារលើវិស័យកសិកម្ម និងវិស័យផ្សេងទៀតនៅពេលដ៏ខ្លីខាងមុខនេះ។
អ៊ីស្រាអែល ជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យអ៊ីស្រាអែល គឺជាគោលដៅទីផ្សារការងាររបស់ពលករប្រទេសជាច្រើនដែលចង់ធ្វើការ៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា