ព័ត៌មាន
ក្រសួងការងារ និងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)
ចិន៖ ក្រុមហ៊ុន Geely Talent Development Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៦ នៃក្រុមហ៊ុន Geely Holding Group បានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខានៅពេលនេះ មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ និងឯកជនដើម្បីលើកកម្ពស់គុណភាព និងគំនិតច្នៃប្រឌិតនៅក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)។
កិច្ចសហការនេះ រួមបញ្ចូលទាំងការរចនាគំរូអប់រំសម័យថ្មី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចែករំលែកធនធានរយៈពេលវែង ក៏ដូចជាលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធគ្រូ-និស្សិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមទិសដៅឧស្សាហកម្ម៤.០។
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ និងសាស្រ្តាចារ្យ Devin Lu Dan ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Geely Talent Development Group ជាហត្ថលេខីនៃ MoU នេះ។
ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការចែករំលែកបទពិសោធន៍នោះ នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា កុសល ក៏បានជួបជាមួយក្រុមការងារក្រុមហ៊ុន Geely Holding Group ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Geely Holding Group រួមមាន Geely Auto Group, Volvo Car Group, Lotus Group, Geely Technology Goup, Geely New Energy Commerical Vechicle Group ៕




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន6 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា